អធិការបតីអាល្លឺម៉ង់៖ លោកខាងលិចមិនចង់ឱ្យជម្លោះនៅអ៊ុយក្រែន វិវត្តទៅជាសង្រ្គាមរវាងរុស្ស៊ី និងណាតូឡើយ

ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ បាននិយាយថា អាល្លឺម៉ង់នឹងមិនចូលរួមក្នុងជម្លោះអ៊ុយក្រែនទេ ប៉ុន្តែនឹងបន្តផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន។

នៅពេលត្រូវបានសាកសួរថាតើមានហានិភ័យដែរឬទេ បើសិនអាល្លឺម៉ង់ចូលរួមកាន់តែយ៉ាងសកម្មក្នុងសង្រ្គាមនៅអ៊ុយក្រែន? អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ បានឆ្លើយតបថា គោលបំណងរបស់លោក គឺទប់ស្កាត់បញ្ហានេះ ហើយនេះជាមូលហេតុដែលគ្មានទាហានអាល្លឺម៉ង់នៅអ៊ុយក្រែន ហើយក៏នឹងមិនមានដែរ។

ទោះជាយ៉ាងណាក៏ដោយ អធិការបតីអាល្លឺម៉ង់រូបនេះបានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកនឹងបន្តផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន ហើយថា ការសម្រេចចិត្តនីមួយៗ គឺមានការសហការជាមួយសម្ព័ន្ធមិត្ត។ បើតាមលោក សូលស៍ ប្រទេសលោកខាងលិចមិនចង់ឱ្យជម្លោះនេះវិវត្តទៅជា សង្រ្គាមរវាងរុស្ស៊ី និងណាតូនោះទេ។

គួរបញ្ជាក់ថា កាលពីដើមខែនេះ សមាជិកសភាអ៊ុយក្រែន លោក អ៊ីហ្គោ ឆឺនណេវ បាននិយាយថា សហសេវិកអាល្លឺម៉ង់ជាច្រើនរបស់គាត់ ពេញចិត្តក្នុងការផ្តល់ឱ្យអ៊ុយក្រែននូវមីស៊ីល ថូរូស (Taurus) ដែលមានរយៈចម្ងាយប្រហែល ៥០០គីឡូម៉ែត្រ។ លោក ឆឺនណេវ បានអះអាងថា ការយល់ស្របយ៉ាងទូលំទូលាយលើបញ្ហានេះ ត្រូវបានឈានដល់ ក្នុងចំណោមគណបក្សនយោបាយអាល្លឺម៉ង់ ហើយថា អ៊ុយក្រែនឥឡូវនេះកំពុងរង់ចាំការសម្រេចចិត្តជាផ្លូវការ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner