លោក ពូទីន នឹងទៅប្រទេសចិននៅខែតុលាខាងមុខ

ប៉េកាំង៖ រុស្ស៊ី និងចិនកំពុងរៀបចំឯកសាររួមមួយ ដែលត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទៅកាន់ប្រទេសចិនក្នុងខែតុលាខាងមុខ។

អគ្គនាយករងនៃនាយកដ្ឋានទទួលបន្ទុកកិច្ចការអឺរ៉ុប និងអាស៊ីកណ្តាលនៃក្រសួងការបរទេសចិន លោក Cheng Yikun បានប្រាប់អ្នកសារព័ត៌មានថា យើងបានធ្វើការជាមួយសហសេវិករុស្ស៊ីរបស់យើងរួចហើយ ប្រសិនបើយើងកំពុងនិយាយអំពីឯកសារចុងក្រោយ ដែលនឹងត្រូវបានចុះហត្ថលេខា បន្ទាប់ពីកិច្ចប្រជុំរវាងមេដឹកនាំរបស់ពួកយើងក្នុងវេទិកា “ខ្សែក្រវ៉ាត់ និងផ្លូវ” នាពេលខាងមុខ។

យើងនឹងជូនដំណឹងដល់អ្នកអំពីលទ្ធផលនាពេលខាងមុខ ខណៈដែលពួកយើងនៅតែស្ថិតក្នុងដំណាក់កាលនៃការរៀបចំឯកសារទាំងនេះ។ ចំណែកជំនួយការប្រធានាធិបតីរុស្ស៊ី គឺលោក Yury Ushakov បាននិយាយកាលពីចុងខែកក្កដាថា ប្រមុខរដ្ឋរុស្ស៊ីត្រូវបានរំពឹងថា នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងខែតុលាខាងមុខ នៅពេលដែលវេទិកា “ខ្សែក្រវ៉ាត់ និងផ្លូវ” នឹងប្រព្រឹត្តិទៅ។

សូមបញ្ជាក់ថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលជាគំនិតស្នើឡើងដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងឆ្នាំ២០១៣ មានគោលបំណងពង្រឹងគម្រោងពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិ ដែលពាក់ព័ន្ធនឹងប្រទេសមួយចំនួនធំ ជាមួយនឹងការប្រើប្រាស់ទុនរបស់ចិន និងបរទេស ខណៈដែលប្រទេសជាង ១៥០ និងអង្គការអន្តរជាតិចំនួន ៣០ បានចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ៕ ប្រភព៖ Tass ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner