លោក ត្រាំ ព្រមានដាក់ទណ្ឌកម្មអឺរ៉ុប និងចិន ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកទំនងជាប្រកាសដាក់ទណ្ឌកម្មជាថ្មីទៀត លើកម្មវិធីរោងចក្រថាមពលនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន០៥កន្លែង នៅចុងសប្តាហ៍នេះ ដែលចំណាត់ការនេះ ត្រូវគេរំពឹងថា នឹងជួយដល់រុស្ស៊ី ចិន និងបណ្តាប្រទេសអឺរ៉ុបមួយចំនួន បន្តធ្វើកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរស៊ីវិលជាមួយទីក្រុងតេហេរ៉ង់ នេះបើតាមកាសែត វ៉ាស៊ីនតោន ប៉ុស្តិ៍។

កាសែតដដែលនេះ បានដកស្រង់ប្រភពពីបញ្ជាក់អត្តសញ្ញាណចុះផ្សាយថា បញ្ហាខាងលើនេះ ត្រូវបានលើកយកមកធ្វើកិច្ចពិភាក្សាគ្នា អំឡុងពេលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ជួបជាមួយនឹងរដ្ឋមន្រ្តីរតនាគារជាតិអាម៉េរិកលោក ស្ទេវិន ម្ញូឈីន នៅឯសេតវិមានកាលពីសប្តាហ៍មុន។

នៅថ្ងៃដដែលនោះដែរ ប្រភពមួយទៀតបានបញ្ជាក់ថា ការដាក់ទណ្ឌកម្មទាក់ទិននឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅតែមាននៅលើតុជានិច្ច ហើយថា ក្រសួងរតនាគារជាតិអាម៉េរិក ក៏បាននឹងកំពុងពិចារណាពីផលប៉ះពាល់ នៃការដាក់ទណ្ឌកម្មដែលអាចកើតមានលើក្រុមហ៊ុនរុស្ស៊ី ចិន និងអឺរ៉ុបផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner