សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ សីហា ២០២៣

អត្ថបទដោយ៖
AMS OneMinute

១. ជិត៨ខែ ដើមឆ្នាំ២០២៣ រាជរដ្ឋាភិបាលចំណាយថវិកាជាង ១៦ម៉ឺនលានរៀល ដល់សមាជិក ប.ស.ស ជាស្រ្តីសម្រាលកូន – AMS Economy

២. ៧ខែ ឆ្នាំ២០២៣ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសសមាជិកអាសិប (RCEP) សម្រេចបាន ៤ ៥៩០លានដុល្លារ កើន ២១% ធៀបនឹងឆ្នាំ២០២២ – FN

៣. កម្ពុជានឹងនាំចេញអំបិលកំពត-កែប ដែលជាមុខទំនិញម៉ាកសម្គាល់ភូមិសាស្ត្រ (GI) ចំនួន ៣ ប្រភេទទៅទីផ្សារអន្តរជាតិជាលើកដំបូងនៅចុងឆ្នាំ២០២៣នេះ – កម្ពុជាថ្មី

៤. អាស៊ាននឹងចាប់ផ្តើមចរចាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងទំហំទឹកប្រាក់ប្រមាណ ២ទ្រីលានដុល្លារ – ST

៥. បេសកកម្មឋានព្រះចន្ទរបស់រុស្ស៉ី ដែលជាលើកទី ១ ក្នុងរយៈពេលជិត៥០ឆ្នាំ ទទួលបរាជ័យក្រោយយានរ៉ូបូតមិនអាចចុះចតដោយសុវត្ថិភាព – AFP

#ams1minute

ads banner