ពលរដ្ឋស្រុកឱរ៉ាល់ ជាងមួយពាន់នាក់ ទទួលបានការពិនិត្យព្យាបាលជំងឺពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដោយឥតគិតថ្លៃ
កំពង់ស្ពឺ៖ ក្រុមការងារគ្រូពេទ្យស្ម័ គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ជាង ៥០០ នាក់ បានសហការរដ្ឋបាលស្រុកឱរ៉ាល់ សហភាពសហព័ន្ធយុវជនកម្ពុជា និងភាគីពាក់ព័ន្ធ បានចុះពិនិត្យ និង ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជាង ១ ២០០ នាក់ នៅក្នុងភូមសាស្រ្តឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីចុងសប្តាហ៍ កន្លងមកនេះ ។
យោងតាម របាយការណ៍ របស់ ក្រុមការងារគ្រូពេទ្យស្ម័ គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បាន លើកឡើងថា ក្រុម គ្រូពេទ្យស្ម័គ្រចិត្តបានចុះពិនិត្យ ព្យាបាលជំងឺ ព្រមទាំងបាន បន្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ចាប់ពីដូសទី១ រហូតដល់ដូសជំរុញទី៦ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដោយ ឥតគិតថ្លៃផងដែរ។

ប្រភព ដដែល បានឱ្យដឹង ថា ៖ « ក្នុងរយៈពេល ១១ឆ្នាំ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន ១២ ០៦៩នាក់ ក្នុងនោះស្ត្រីមានចំនួន ៦ ៤៩៥នាក់ បានធ្វើឱ្យការបំពេញបេ សកកម្មដ៏ថ្លៃថ្លា ទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា»។
ជុំវិញរឿងនេះ លោក ងួន វាសនា អភិបាលស្រុកស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានលើកឡើងថា លោកសូមធ្វើការ កោតសរសើរខ្ពស់ចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលតែងតែមានសក ម្មភា ពយ៉ាងសកម្មចុះជួយពិនិត្យព្យាបាល និង ចែកថ្នាំជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

បើតាមរបាយការណ៍ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដដែល បានបញ្ជាក់ទៀត ថា គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥ រាជធានីខេត្ត បានចំនួន ១ ១២១ លើក ដែលមានប្រជាពលរដ្ឋសរុបចំនួនជាង ១១លាននាក់។
លើសពីនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤ ៦០១នាក់ បាននិងកំពុងស្ម័គ្រចិត្តចុះ បេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្មផងដែរ ដែល គិតតាំងពីចាប់ផ្តើមចាក់វ៉ាក់សាំងដំបូងពីខែមីនា ឆ្នាំ២០២១ មកដល់បច្ចុប្បន្ននេះ៕ ដោយ៖ បូរ ពេជ្យហ្សាលីន
