សម្តេចវិបុលសេនាភក្តី សាយ ឈុំ អបអរសាទរ ជូនលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ត្រូវបានសមាជិក សមាជិការដ្ឋសភា នីតិកាលទី៧បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា
ភ្នំពេញ៖សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាសម្ដែងនូវការអបអរសាទរដ៏កក់ក្តៅបំផុតជូនលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក្នុងឱកាសដែលលោកជំទាវកិត្តិសង្គហបណ្ឌិត ត្រូវបានសមាជិក សមាជិការដ្ឋសភា នីតិកាលទី៧ បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា នៃព្រះរាជា ណាចក្រកម្ពុជា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោកជំទាវកិតិ្តសង្គហបណ្ឌិត រដ្ឋសភា នីតិកាលថ្មី ពិតជាដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរី និងនីតិរដ្ឋនៅកម្ពុជា ព្រមទាំងរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិនៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះសូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិ សិទ្ធទាំងឡាយក្នុងលោក សូមមេត្តាតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សេរីសួស្តី ជ័យមង្គល គ្រប់ប្រការជូនលោកជំទាវកិត្តិសង្គហបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមាន ជន្មាយុយឺនយូរសុខុមាលភាពល្អបរិបូរណ៍ និងសូមបានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ក្នុងដំណើរ ការដឹកនាំរដ្ឋសភា សំដៅរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាព សម្បូណ៌សប្បាយ រុងរឿង និងប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យជានិច្ចនិរន្តរ៍តរៀងទៅ៕
