កូរ៉េខាងត្បូងធ្វើសមយុទ្ធប្រឆាំងក្រុមភេរវករ
សេអ៊ូល៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាដ៏សំខាន់ ចាប់ពីថ្ងៃទី២១ ខែសីហានេះ ដើម្បីពង្រឹងសមត្ថភាពត្រៀមខ្លួនរួមគ្នារបស់ប្រទេសទាំងពីរ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយកូរ៉េខាងជើង។
សមយុទ្ធប្រឆាំងអំពើភេរវកម្ម និងគ្រាអាសន្ន ដែលធ្វើឡើងនៅស្ថានីយរថភ្លើងក្រោមដីមួយកន្លែងក្នុងទីក្រុងសេអ៊ូល គឺជាផ្នែកមួយនៃសមយុទ្ធការពារជនស៊ីវិលប្រចាំឆ្នាំ Ulchi។
សមយុទ្ធប្រឆាំងអំពើភេរវកម្ម និងគ្រាអាសន្នដែលបានចាប់ផ្តើមនៅថ្ងៃទី២១ ខែសីហានេះ គឺជាផ្នែកមួយនៃការធ្វើសមយុទ្ធយោធារួមទូទាំងប្រទេសរយៈពេលបួនថ្ងៃរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា សមយុទ្ធយោធា Ulchi Freedom Shield (UFS) ប្រចាំឆ្នាំរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលធ្វើឡើងផ្អែកលើសេណារីយ៉ូសង្រ្គាមទាំងស្រុង បានចាប់ផ្តើមដំណើរការរយៈពេល ១១ថ្ងៃ ហើយបែងចែកចេញជាការធ្វើសមយុទ្ធទៅតាមកាលៈទេសៈផ្សេងៗ មានដូចជាការហ្វឹកហ្វឺនបញ្ជាតាមកុំព្យូទ័រ, ការហ្វឹកហ្វឺនលើទីលានស្របគ្នា និងសមយុទ្ធការពារជនស៊ីវិល Ulchi ៕ ប្រភព៖ AFP និងYunhap ប្រែសម្រួលដោយ៖ ឈឹម ទីណា


