នាយករដ្ឋមន្ត្រីសិង្ហបុរីនឹងបំពេញទស្សនកិច្ច នៅវៀតណាម

ហាណូយ៖ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong និងភរិយាលោកស្រី Ho Ching នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែសីហា។

យោងតាមក្រសួងការបរទេសវៀតណាមបានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh និងជាការរំលឹកខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងសិង្ហបុរី និងខួបលើកទី ១០ នៃការដែលប្រទេសទាំងពីរបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។

សិង្ហបុរីស្ថិតក្នុងចំណោមដៃគូសេដ្ឋកិច្ចកំពូលសម្រាប់វៀតណាមក្នុងតំបន់ ហើយប្រទេសទាំងពីរតែងតែស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្មកំពូលទាំង ១៥ របស់គ្នា ទៅវិញទៅមក ដោយបច្ចុប្បន្នវៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេទី ១២ របស់សិង្ហបុរី ហើយសិង្ហបុរីជាប្រទេសទី ១៥ របស់វៀតណាម។

គម្រោងទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីសិង្ហបុរី នៅវៀតណាម គ្រោងនឹងធ្វើឡើង ស្របពេលដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងសិង្ហបុរី និងវៀតណាមឈានដល់ ៩,១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ កើនឡើង ១១,៥៧% ពីឆ្នាំ ២០២១៕ ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner