លោក ថាក់ស៊ីន នឹងមិនត្រូវបានអនុញ្ញាតឱ្យផ្ទេរ ទៅមន្ទីរពេទ្យឯកជនទេ

បាងកក៖ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ និងជាប្រធាននាយកដ្ឋានកែប្រែ បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅតែកំពុងទទួលការព្យាបាល នៅមន្ទីរពេទ្យប៉ូលីស ហើយនឹងមិនអនុញ្ញាតឱ្យផ្ទេរទៅមន្ទីរពេទ្យឯកជនទេ។

លោក Sahakarn Phetnarin អនុលេខាអចិន្ត្រៃយ៍នៃក្រសួងយុត្តិធម៌ និងលោក Nassathee Thongplad មេបញ្ជាការពន្ធនាគារ Bangkok Remand បានធ្វើសន្និសីទសារព័ត៌មានពីរដាច់ដោយឡែកពីគ្នា ដើម្បីច្រានចោលការរំពឹងទុកថា លោក ថាក់ស៊ីន ត្រូវបានផ្លាស់ប្តូរពីមន្ទីរពេទ្យប៉ូលីស ទៅមន្ទីរពេទ្យ Phraram 9 ដែលគ្រួសាររបស់លោកថាក់ស៊ីន ជាពេទ្យដែលគ្រួសារនេះ កាន់កាប់ភាគហ៊ុនធំនោះ។

គួររម្លឹកថា លោក ថាក់ស៊ីន ត្រូវបានបញ្ជូនពីមន្ទីរពេទ្យបង្អែកនៃពន្ធនាគារបាងកក ទៅកាន់មន្ទីរពេទ្យធំរបស់ប៉ូលីស កាលពីថ្ងៃពុធ សប្តាហ៍នេះ បន្ទាប់ពីគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យពន្ធនាគារបានរកឃើញថា លោកមានការឈឺទ្រូង និងសម្ពាធឈាមឡើងខ្ពស់ឥតឈប់ឈរ។

ថ្មីៗនេះ មានការសង្ស័យថា លោកអាចទទួលបានការព្យាបាល VIP នៅជាន់ទី១៤ នៃអគារមួយដែលមានទិដ្ឋភាពដ៏អស្ចារ្យ ជាមួយនឹងទីលានវាយកូនហ្គោលពណ៌បៃតងដ៏បរិសុទ្ធនៅក្បែរនោះ។ អ្នកខ្លះថែមទាំងសង្ស័យថា លោកថាក់ស៊ីន ប្រហែលជាត្រូវផ្លាស់ទៅមន្ទីរពេទ្យ Phraram 9 ដែលមានផាសុខភាពជាង ព្រោះអាជ្ញាធរមិនដែលបង្ហាញរូបថតរបស់លោក នៅខាងក្នុងមន្ទីរពេទ្យប៉ូលីសទេ។

លោក Sahakarn បាននិយាយថា «គាត់ពិតជានៅខាងក្នុងមន្ទីរពេទ្យប៉ូលីស ប៉ុន្តែរូបថតរបស់គាត់មិនអាចចែករំលែកបានទេ ពីព្រោះការផ្សព្វផ្សាយរូបថតរបស់អ្នកទោសត្រូវបានហាមឃាត់ ដែលសិទ្ធិរបស់ពួកគេត្រូវបានការពារដោយច្បាប់»។

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះបានបន្ថែមថា អ្នកជំងឺក៏មានសិទ្ធិឯកជនរបស់ពួកគេ ដែលត្រូវបានការពារដោយច្បាប់ផងដែរ៕ ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner