ចិនហាមឃាត់ការនាំចូលគ្រឿងសមុទ្រទាំងអស់មកពីជប៉ុន
ប៉េកាំង៖ ប្រទេសចិនបានហាមឃាត់ការនាំចូលគ្រឿងសមុទ្រទាំងអស់មកពីប្រទេសជប៉ុន បន្ទាប់ពីទីក្រុងតូក្យូបានបញ្ចេញទឹកកាកសំណល់វិទ្យុសកម្មពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
Read. អាជ្ញាធរគយចិន នៅថ្ងៃទី២៤ ខែសីហានេះ បានប្រកាសហាមឃាត់ជាបន្ទាន់លើការនាំចូលម្ហូបអាហារសមុទ្រទាំងអស់ពីប្រទេសជប៉ុន ខណៈដែលទីក្រុងតូក្យូបានបញ្ចេញទឹកកាកសំណល់វិទ្យុសកម្មពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
ទីភ្នាក់ងារគយចិនបាននិយាយថា ចំណាត់ការនេះ មានគោលបំណងការពារហានិភ័យ នៃការបំពុលដោយសារធាតុវិទ្យុសកម្ម។ ចិនគឺជាប្រទេសនាំចូលត្រីដ៏ធំបំផុតរបស់ជប៉ុន ក្នុងទឹកប្រាក់ ៤៩៦លានដុល្លារក្នុងឆ្នាំ២០២២។
ក្រៅពីប្រទេសជប៉ុន ចិនក៏ទិញគ្រឿងសមុទ្រពីប្រទេសផ្សេងទៀតរួមមានអេក្វាឌ័រ រុស្ស៊ី និងកាណាដា។
កន្លងមក ចិនធ្លាប់បានហាមឃាត់ការនាំចូលអាហារសមុទ្រពីខេត្តចំនួន១០របស់ជប៉ុន ដោយសារការបញ្ចេញទឹកកាកសំណល់វិទ្យុសកម្ម ខណៈដែលកាលពីដើមសប្តាហ៍នេះ ទីក្រុងហុងកុងក៏បានប្រកាសហាមឃាត់ការនាំចូលអាហារសមុទ្រពីខេត្តដូចគ្នានេះផងដែរ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា


