កូរ៉េខាងជើងបើកព្រំដែនទទួលពលរដ្ឋខ្លួនមកពីបរទេសឡើងវិញ

ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃទី២៧ ខែសីហានេះថា ប្រទេសកូរ៉េខាងជើងបានសម្រេចបើកព្រំដែនឡើងវិញហើយ ក្នុងការទទួលយកពលរដ្ឋខ្លួនមកពីក្រៅប្រទេស បន្ទាប់ពីបិទដំណើរការដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។

ទីភ្នាក់ងារសារព័ត៌រដ្ឋ KCNA បានចេញផ្សាយថា ទីស្នាក់ការកណ្តាលការពារជំងឺរាតត្បាតរបស់រដ្ឋបានប្រកាសថា ប្រជាពលរដ្ឋនៅបរទេសត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់មកផ្ទះវិញបានហើយ។

បើតាមរបាយការណ៍ អ្នកដែលបានត្រឡប់មកពីក្រៅប្រទេសវិញ នឹងត្រូវដាក់ឱ្យស្ថិតនៅក្រោមការសង្កេតផ្នែកវេជ្ជសាស្រ្តត្រឹមត្រូវ នៅឯទីតាំងធ្វើចត្តាឡីស័ករយៈពេលមួយសប្តាហ៍។ របាយការណ៍ដដែលបន្ថែមថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយយោងទៅលើស្ថានភាពជំងឺរាតត្បាតទូទាំងពិភពលោក បានធូរស្រាលឡើងវិញហើយ។

សូមរម្លឹកថា ប្រទេសកូរ៉េខាងជើងបានបិទព្រំដែនរបស់ខ្លួន មិនទទួលពលរដ្ឋខ្លួន និងភ្ញៀវទេសចរបរទេសកាលពីដើមឆ្នាំ២០២០ ដើម្បីឆ្លើយតបទៅនឹងការរាតត្បាតនៃមេរោគឆ្លងកូវីដ១៩៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner