កម្លាំងចម្រុះខេត្ត បង្រ្កាបបទល្មើសព្រៃឈើថ្នាក់ខេត្ត បើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងសិប្បកម្មកែឆ្នៃផល អនុផលព្រៃឈើ ច្រើនកន្លែងក្នុងក្រុងស្ទឹងត្រែង

អត្ថបទដោយ៖
Kien Sereyvuth

 ខេត្តស្ទឹងត្រែង៖កម្លាំងសមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃទី៣០ កក្កដា ២០១៩ បានចុះត្រួតពិនិត្យ ទីតាំងសិប្បកម្មកែច្នៃឈើ ក្នុងក្រុងស្ទឹងត្រែង ជាច្រើនកន្លែង ។
ប្រភពពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា៖ ការចុះអនុវត្តនេះ គឺតាមបទបញ្ជាររបស់នាយឧត្តមសេនីយ៍ សៅ សុខា ដោយពិនិត្យមើលលើទីតាំងសិប្បកម្ម ទាំងមានច្បាប់ និងគ្មានច្បាប់ រីឯសិប្បកម្មគ្មានច្បាប់ គឺត្រូវបានរឹបអូស និងដកហូតឈើ រួមនិងសម្ភារ:កែច្នៃមួយចំនួនផងដែរ ។
គួរបញ្ជាក់ថា៖ប្រតិបត្តិការនេះ ធ្វើឡើងជាបន្តបន្ទាប់ក្នុងដែនដីរដ្ឋបាលខេត្តស្ទឹងត្រែងទាំងមូល ។ ហើយទីតាំងសិប្បកម្ម ដែលមានច្បាប់មួយចំនួនទៀតក៏នឹងត្រូវប្រឈមនិងផ្លូវច្បាប់ផងដែរ បើសិនជាមានការរកឃើញថា បានទទួលផលអនុផលព្រៃឈើខុសច្បាប់ និងលើសចំនួនឈើដែលបានអនុញ្ញាត្តិដោយជំនាញ។
ក្នុងប្រតិបត្តិការនេះ កម្លាំងចូលរួមសហការជាមួយអាវុធហត្ថ មានដូចជា៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កម្លាំងជំនាញ នៃខណ្ឌរដ្ឋបាលព្រៃឈើខេត្ត កម្លាំងនៃមន្ទីរបរិស្ថាន និងអាជ្ញាធរដែនដី ក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត ។
ចំពោះវត្ថុតាងបទល្មើសព្រៃឈើ និងវត្ថុតាងបម្រើឲ្យបទល្មើសព្រៃឈើ ដែលត្រូវរឹបអូសក្នុងប្រតិបត្តិការនេះគឺនៅពុំទាន់ដឹងថា មានទំហំប៉ុណ្ណានោះទេ គឺកំពុងស្ថិតនៅប្រតិបត្តិការនៅឡើយ ហើយខណ:នេះ ជំ
នាញរដ្ឋបាលព្រៃឈើ កំពុងធ្វើការដឹកជញ្ជូនវត្ថុតាងទាំងអស់ ក្រោយបង្រ្កាប និងរឹបអូសបាន យកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត រង់ចាំបន្តនិតិវិធីជាក្រោយ ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner