សឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និង សៀវភៅប្រវត្តិសាស្រ្តសំខាន់ៗ

កំពង់ធំ៖ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ រៀន សូត្រអប់រំចិត្តសាស្ត្រ និងប្រគល់សៀវភៅប្រវត្តិសាស្រ្តសំខាន់ៗរបស់ប្រមុខថ្នាក់ដឹកនាំ នៃ កម្ពុជា ជូនមេបញ្ជាការកងឯកភាព កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្រោមវត្តមាន ឧត្តម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់អំពីចំណុចសំខាន់ៗ មួយចំនួននូវគោលដៅយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលមាន :ទី១ ការធានាកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់៧% ទី២ ការបង្កើតការងារឲ្យបានកាន់តែច្រើនទាំងបរិមាណ និងគុណភាព ។ ទី៣ ការសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង ១០% ។ ទី៤ បន្តពង្រឹងសមត្ថកិច្ច អភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និងទី៥ ធានាចីរភាពនៃការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងការរក្សាភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់សមភាពយេនឌ័រ គ្រប់គ្រងធនធានធម្មជាតិ និងការវិនិយោគសាធារណៈ។ ការអនុវត្តន៍គោលដៅយុទ្ធសាស្ត្របញ្ចកោណនេះ យកអាទិភាពគន្លឹះទាំង ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានធ្វើបឋកថា អំពីសៀវភៅដែលមានចំណងជើងថា កំណត់ហេតុសង្គ្រាម រឿងរ៉ាវសន្តិភាព ដែលទាក់ទិនទៅនិងការធ្វើចម្បាំងនៅខេត្តកំពង់ធំ ដែលបានចងក្រងទុកជាប្រវត្តិសាស្រ្ត ហើយបានប្រគល់ជូនសៀវភៅ ហ៊ុន សែន កម្ពុជា និងបណ្ដាសៀវភៅជាប្រវត្តិសាស្ត្រមួយចំនួនផ្សេងទៀត ជូនដល់ថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងមេបញ្ជាការតាមបណ្តាកងឯកភាព ដើម្បីយកទៅសិក្សាស្វែងយល់ និងផ្សព្វផ្សាយអប់រំរៀនសូត្រ ជូនដល់យោធិនក្រោមឱវាទផងដែរ ៕

ដោយ ប៊ុន រដ្ឋា

ads banner