សេតវិមាន៖ ប្រធានាធិបតីអាមេរិក Biden នឹងធ្វើទស្សនកិច្ចនៅវៀតណាម នៅខែកញ្ញា

វ៉ាស៊ីងតោន ឌីស៊ី៖ សេតវិមានបានប្រកាស កាលពីថ្ងៃចន្ទ សប្តាហ៍នេះថា ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងធ្វើទស្សនកិច្ចនៅវៀតណាម នាថ្ងៃទី ១០ ខែកញ្ញា ដើម្បីជួបជាមួយមេដឹកនាំបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ។

ទស្សនកិច្ចនៅប្រទេសវៀតណាមគ្រោងនឹងធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Jo Biden ចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌា នេះបើតាមមន្ត្រីសេតវិមាន។

លេខាធិការសារព័ត៌មាន របស់សេតវិមាន លោកស្រី Karine Jean-Pierre បាននិយាយថា Biden និងមេដឹកនាំនៅវៀតណាមគ្រោងនឹងជំរុញកំណើនសេដ្ឋកិច្ចវៀតណាម ដែលផ្តោតលើបច្ចេកវិទ្យា និងការច្នៃប្រឌិត ក៏ដូចជា ការពង្រីកការផ្លាស់ប្តូរលើវិស័យអប់រំផងដែរ។ កិច្ចពិភាក្សាក៏នឹងដោះស្រាយមធ្យោបាយដើម្បី ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងបង្កើនសន្តិភាព វិបុលភាព និងស្ថិរភាពក្នុងតំបន់។

លោក Biden ធ្លាប់បានប្រកាសកាលពីដើមខែសីហាថា លោកនឹងធ្វើដំណើរទៅប្រទេសវៀតណាមក្នុងពេលឆាប់ៗនេះ ដោយនិយាយថា ទីក្រុងហាណូយ «ចង់ផ្លាស់ប្តូរទំនាក់ទំនងរបស់យើង និងក្លាយជាដៃគូ»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner