ប្រធានសហព័ន្ធបាញ់កាំភ្លើងថ្មី ឯកឧត្តម សុខ ពុទ្ធិវុធ បានបញ្ជូនកីឡាករ ១២នាក់ ចូលរួមប្រកួតកម្រិតអន្តរជាតិ

ភ្នំពេញ៖ ការប្រកួតកីឡាបាញ់កាំភ្លើង Bali IPSC OPEN 2023 level3 ចាប់ពីថ្ងៃទី២៦-២៨ ខែសីហា នៅប្រទេស Indonesia ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្ទាប់ទទួលបានការគាំទ្រពីសមាជិកប្រតិបត្តិអាណត្តិថ្មី ត្រូវបានបោះឆ្នោតគាំទ្រធ្វើជាប្រធានសហព័ន្ធថ្មី ឆ្នាំ២០២២-២០២៦កាលពីថ្មីៗកន្លងទៅ ។

ឯកឧត្តមប្រធាន បានដាក់គោលដៅចម្បង ក្រោមការដឹកនាំរបស់ឯកឧត្តម គឺបន្ដពង្រឹងសាមគ្គីផ្ទៃក្នុងសហព័ន្ធ ជាពិសេសយកចិត្តទុកដាក់ ក្នុងការជំរុញ និងផលិតធនធានកីឡា គ្របវ័យប្រកបដោយសក្ដានុពល ធានាបាននូវការអភិវឌ្ឍន៍លឿន និងរីកចម្រើនដោយជំនាញដូចបណ្ដាប្រទេសជិតខាង ដើម្បីត្រៀមចូលរួមប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្ដរជាតិ។

គួរបញ្ជាក់ថា ការប្រកួតកីឡាបាញ់កាំភ្លើង Bali IPSC OPEN 2023 level3 កម្ពុជាបញ្ជូនកីឡាករ ១២នាក់ មាន កីឡាករ
1 យោង យួត – Open
2 កូវ ស្រ៊ុនឆាយ- Open
3 លឹម ហ៊ួរនីតា – open
4 ពៅ តិចឡេង – production
5 ឈុន ដានិត – production
6 គឹង វណ្ណម៉ា – Production Optics
7 អាន កក្កដា – production optic
8 ស៊ិន សូផានណាក់ – standard
9 ធ្ធាំ បញ្ញារិទ្ធិ – Standard
10 វង្ស ពង្សសក្ក័ – Standard
11 កង ភីរក្សរិទ្ធិពល – standard
12 ហូ សេងសិទ្ធីស័ក – standard Junior

ក្នុងចំណោមកីឡាករ កីឡាការិនី ៣៩០នាក់ មកពី១២ប្រទេសចូលរួម មានប្រទេសអូស្រ្តាលី កាណាដា ហុងកុង ឥណ្ឌូនេស៊ី ថៃ កូរ៉េខាត្បូង ហ្វីលីពីន ស្លូវ៉ានា អាហ្វ្រីកខាងត្បូង អាមេរិក និងកម្ពុជា ប្រកួតលើ១៨វិញ្ញាសា៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner