បុណ្យ “រុក្ខទិវា ” ជាការឆ្លុះបញ្ចាំងអោយឃើញជាក់ស្ដែងនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន (មានវីដេអូ)

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្ដម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បញ្ជាក់ថា បុណ្យ “រុក្ខទិវា ” គឺជាការឆ្លុះបញ្ចាំងអោយឃើញជាក់ស្ដែងនូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននឹងកំពុង តែខិតខំ អនុវត្ត យ៉ាងសកម្ម នូវគោលនយោបាយដាំព្រៃឈើឡើងវិញ ក្នុងក្របខ័ណ្ឌ ទូទាំងប្រទេស ។
ការថ្លែងដូចនេះនៅក្នុងពិធីអបអរបុណ្យ «រុក្ខទិវា» ៩កក្កដា ឆ្នាំ២០១៩ ដែលរដ្ឋបាលខេត្តកំពតរៀបចំឡើងនៅក្នុងពហុកីឡដ្ឋានខេត្តនាព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩និងមានការចូលរួមពីឯឧត្តមជឹង ផល្លា ប្រធានក្រុម ប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្រ្ដីរាជការ កងកម្លាំង ប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្ស និស្សិត យ៉ាងច្រើនកុះករ ។
 ឯកឧត្ដម ជាវ តាយអភិបាលខេត្ត បានបន្តមានប្រសាសន៍ ទៀតថា៖រាជ រដ្ឋាភិបាល កម្ពុជា ដែលមានសម្ដេចតេជោហ៊ុន សែន ជាប្រមុខដឹកនាំ តែងបានយកចិត្តទុកដាក់ អនុវត្ត យ៉ាងសកម្ម លើវិស័យព្រៃឈើ ដោយផ្សារភ្ជាប់ការងារដាំឈើនិងការថែរក្សាការពារ អភិរក្សធនធាន ធម្មជាតិដែលជាទ្រព្យសម្បត្តិព្រៃឈើរបស់ជាតិនិងការប្រើប្រាស់ព្រៃឈើប្រកបដោយវិចារណញ្ញាណ។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោហ៊ុន សែន បានដាក់ចេញនូវកម្មវិធីនយោបាយព្រៃឈើជាតិ ដោយបានអនុវត្តកំណែទម្រង់វិស័យព្រៃឈើ និងបានកំណត់យកបញ្ហាព្រៃឈើជាអាទិភាពដើម្បីស្ដារ និងអភិវឌ្ឍ ប្រទេសជាតិអោយបានកាន់តែរីកចម្រើន។ ឯកឧត្ដម ជាវ តាយ ក៏បានចាត់ទុកព្រឹត្តិការណ៍ បុណ្យ រុក្ខទិវា៩ កក្កដា ពេលនេះគឺជាការបំផុសស្មារតីប្រជាពលរដ្ឋទូទាំងប្រទេសដោយឡែកប្រជាពលរដ្ឋក្នុងខេត្តកំពត អោយភ្ញាក់រលឹក និងចូលរួមក្នុងកិច្ចការពារ និងបង្កើនព្រៃឈើដ៏មានតម្លៃរបស់ន្លួន ដែលពីនេះតទៅត្រូវកំណត់ដោយទស្សនៈថ្មីនិងការទទួលខុសត្រូវលើជោគវាសនាអនាគតរបស់ប្រទេសជាតិសម្រាប់យើងជំនាន់នេះក៏ដូចជាកូនចៅរបស់យើងជំនាន់ក្រោយៗទៀត។

ឯកឧត្តម អភិបាលខេត្តបានអំពាវនាវស្នើដល់ ប្រជាពលរដ្ឋ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ត្រូវចូលរួមជួយដាំដុះឈើគ្រប់ទីកន្លែងតាមដែលអាចធ្វើទៅបាន ជាពិសេសនៅតាម សាលារៀន ទាំងអស់នៅក្នុងខេត្តដើម្បីចូលរួមប្រលងប្រណាំង ក្នុងកម្មវិធីប្រទេសអាស៊ានស្តីពីសាលារៀនស្អាត និងបរិស្ថានល្អ ។
ក្នុងឱកាសនោះប្រធានមន្ទីរកសិកម្មខេត្តកំពត លោក ចាន់ រិទ្ធិ ក៏បានឲ្យដឹងថា រុក្ខទិវាឆ្នាំ២០១៩ នេះ សម្រាប់ខេត្តកំពតបានដាំប្រភេទឈើផ្សេងៗរួមមានដើមឈើឆ័ត្រទេស  ដើមឈើធ្នង់ និងកូនឈើ គ្រញូង នាងនួន ធ្នង់ គគីរ ឈើទាលនិងដើម រំដួល នៅតាមដងផ្លូវនានាក្នុងក្រុងកំពតសរុបចំនួន៦១០ដើមក្នុងគោលបំណងបង្កើន នូវសោភ័ណភាព ក្នុងក្រុងអោយមើលទៅល្អស្អាត គឺ “ផ្លូវ១ខ្សែ ដាំដើមឈើ ឬដើមផ្កាតែមួយប្រភេទ ឬមួយមុខ” ។ចំណែកកូនឈើ ប្រណិតមួយចំនួនទៀត ចែកចាយជូនអង្គភាពរដ្ឋ សាលារៀន វត្តអារាមនិង ប្រជាពលរដ្ឋសរុបចំនួន៤០០ដើម ដែលមានៈ កូនគគីរ ឈើទាល  គ្រញូង ធ្នង់ នាងនួន សរុបទាំងអស់មាន កូន ឈើចំនួន១០១០ដើម។

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner