សហរដ្ឋអាម៉េរិក មានផែនការកាត់បន្ថយចំនួនកងទ័ពនៅអាហ្វហ្កានីស្ថាន មុនការបោះឆ្នោតឆ្នាំ២០២០

សហរដ្ឋអាម៉េរិក៖ លោក ដូណាល់ ត្រាំ មានបំណងកាត់បន្ថយចំនួនកងទ័ពអាម៉េរិកនៅប្រទេសអាហ្វហ្កានីស្ថាន ឱ្យបានមុនការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២០ខាងមុខ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី ស្ព្រូតនីគ។

ការកាត់បន្ថយចំនួនកងទ័ពនេះ គឺជាយុទ្ធសាស្ត្រមួយសម្រាប់តំបន់អាស៊ីខាងត្បូងរបស់លោក ដូណាល់ ត្រាំ ដែលត្រូវបានទម្លាយនៅខែសីហា ឆ្នាំ២០១៧ ជាមួយគោលដៅជំរុញក្រុមតាលីបង់ ឱ្យត្រឡប់មករកតុចរចាជាមួយរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដើម្បីស្វែងរកកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់ជម្លោះដ៏រុំារ៉ៃអស់រយៈពេលជិត១៨ឆ្នាំមកនេះ។

ផែនការរបស់ប្រធានាធិបតីអាម៉េរិករូបនេះ ត្រូវបានបង្ហើបឱ្យដឹងដោយរដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ នាឱកាសដែលរូបលោកចូលរួមវេទិកាមួយរបស់អង្គការ អេកូណូមិច ក្លិប នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner