កម្មវិធីប្រកួត Super Data Race របស់ក្រុមហ៊ុន Cellcard មកដល់ខេត្តកំពង់ចាមហើយ
ភ្នំពេញ៖ ការប្រកួត Super Data Race របស់ក្រុមហ៊ុនសែលកាត បានមកដល់ខេត្តកំពង់ចាម ដែលជាទីតាំងទី៤ ដែលនឹងរៀបចំព្រឹត្តិការណ៍ ដ៏ពេញនិយមមួយនេះ។
កម្មវិធី Super Data Race ជាកម្មវិធីបង្កើត ឡើងសម្រាប់លើកទឹកចិត្ត សិស្សានុសិស្ស ទទួលបាននូវហ្គេមសប្បាយៗតាមរយៈអនឡាញ និង បង្ហាញពីបណ្តាញ 4G LTE របស់ ប្រព័ន្ធសែលកាតដ៏លឿនជាងគេបំផុតនៅកម្ពុជា។ បេក្ខជនអាចទទួលបានឱកាសឈ្នះរង្វាន់ មានដូចជា ទូរស័ព្ទiPhone XS Max iPad ទូរស័ព្ទ Huawei Nova3i កាសAirPods និង រង្វាន់ផេ្សងៗជាច្រើនទៀត។
លោក អៀន វ៉ាត់សុន( Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា “កម្មវិធី Super Data Race នៅតែបន្តទទួលបានការចាប់អារម្មណ៍ពីអ្នកលេងជាច្រើនតាមបណ្តាខេត្តនានា។ កម្មវិធីប្រកួតនេះបានក្លាយជាវេទិកាដ៏ពេញនិយម សម្រាប់យុវវ័យខ្មែរ ដើម្បីទទួលបានបទពិសោធន៍ ច្នៃប្រឌិតថ្មី សម្រាប់ហ្គេមអនឡាញ និង រីករាយជាមួយ ពិភពឌីជីថល។”
លោក អៀន វ៉ាត់សុន ( Ian Watson) បាននិយាយបន្ថែមថា៖ «ពួកយើងចង់ធ្វើឱ្យ អតិថិជនរបស់យើង ទទួលបាននូវបទពិសោធន៍ ប្រើប្រាស់ប្រព័ន្ធទំនាក់ទំនង ដ៏មានល្បឿនលឿន ដែលប្រណាំងនឺង ពេលវេលាដើម្បីបំបែកគន្លឹះហ្គម និងរីករាយជាមួយ ការភ្ញាក់ផ្អើលគ្រប់វគ្គ Super Data Race ថ្មីរបស់យើង ជាមួយបណ្តាញ ដែលទទួលពានរង្វាន់ ល្បឿនលឿនរបស់យើង»។