អតិផរណាឥណ្ឌូណេស៊ីមានចំនួន ៣.២៧ភាគរយក្នុងខែសីហា ទាបជាងការរំពឹងទុក
ហ្សាការតា៖ យោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិបានបង្ហាញថា អតិផរណាប្រចាំឆ្នាំរបស់ប្រទេសឥណ្ឌូណេស៊ីបានកើនឡើងក្នុងខែសីហាឆ្នាំនេះ ចំពេលតម្លៃអង្ករកើនឡើងក្នុងល្បឿនដ៏លឿនបំផុត ក្នុងរយៈពេលជាងមួយទសវត្សរ៍។
សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើង ៣.២៧ភាគរយនៅក្នុងខែសីហា ទាបជាងការរំពឹងទុករបស់អ្នកវិភាគ ៣.៣៣ភាគរយ នៅក្នុងការស្ទង់មតិរបស់កាសែតរ៉យទ័រ ប៉ុន្តែនៅតែខ្ពស់ជាងចំនួន ៣.០៨ភាគរយកាលពីខែកក្កដា។ តួលេខខាងលើនេះ គឺស្ថិតនៅក្នុងជួរគោលដៅអតិផរណាក្នុងឆ្នាំ ២០២៣ របស់ធនាគារកណ្តាលឥណ្ឌូណេស៊ី ដែលរំពឹងថា នឹងមានចំនួនពី ២ភាគរយ ទៅ ៤ភាគរយ។
ស្របពេលជាមួយគ្នានេះដែរ លោក Myrdal Gunarto សេដ្ឋវិទូប្រចាំធនាគារ Maybank Indonesia បាននិយាយថា ការព្យាករណ៍អតិផរណានៅចុងឆ្នាំ ២០២៣ របស់គាត់ គឺ ៣ភាគរយ ដែលត្រូវនឹងការព្យាករណ៍ចុងក្រោយបំផុតរបស់ធនាគារកណ្តាលឥណ្ឌណេស៊ី៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា



