សម្តេចតេជោ៖ ខ្ញុំសម្រេចមកប្រើប្រាស់ Facebook វិញ គួបផ្សំជាមួយ Twitter, YouTube, TikTok Telegram, Instagram

អត្ថបទដោយ៖
AMS OneMinute

បន្ទាប់ពីក្រុមហ៊ុន Facebook ទាត់ចោលអនុសាសន៍របស់ក្រុមមនុស្សខូច និងផ្តល់យុត្តិធម៌សម្រាប់រូបខ្ញុំ។ ខ្ញុំសង្ឃឹមថាក្រុមហ៊ុន Facebook នឹងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ មិនងងិតងងុលដូចក្រុមមនុស្សខូចដែលជាមនុស្សមិនត្រូវបានស្វាគមន៍នៅកម្ពុជានោះឡើយ។ សង្ឃឹមថាក្រុមហ៊ុន Facebook នឹងទទួលបានប្រាក់ចំណេញលើស២០០លានដុល្លារក្នុងមួយឆ្នាំនៅកម្ពុជាឯរាជរដ្ឋាភិបាលទទួលបាន១០ភាគរយ ដែលមានទឹកប្រាក់លើស២០លានដុល្លារ ក្នុងមួយឆ្នាំ(តួរលេខផ្នែកពន្ធដារ)។

ក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍បានចេញសេចក្តីប្រកាសទទួលយកតំណាងក្រុមហ៊ុន Facebook ឱ្យចូលមកធ្វើការនៅកម្ពុជាវិញ តែមិនស្វាគមន៍ក្រុមមនុស្សខូចដែលផ្តល់អនុសាសន៍មិនត្រឹមត្រូវនោះឡើយ។ សូមអំនាវនាវជាថ្មីម្តងទៀតចំពោះបងប្អូនដែលប្រើឈ្មោះខ្ញុំបង្កើត Facebook, TikTok ក្លែងក្លាយ សូមលុបចោលជាបន្ទាន់ដើម្បីជៀសវាងការភាន់ច្រឡំ។

#ams1minute

ads banner