អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅថៃជំរុញឱ្យរដ្ឋាភិបាលដឹកនាំដោយបក្ស «ភឿថៃ» ដាក់ចេញវិធានការជំរុញការលក់អចលនទ្រព្យ

បាងកក៖ អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅប្រទេសថៃ អំពាវនាវឱ្យរដ្ឋាភិបាលថ្មីដឹកនាំដោយ លោក Srettha នាយករដ្ឋមន្ត្រីថ្មី បង្កើតវិធានការថ្មីដើម្បីជំរុញការលក់អចលនទ្រព្យលំនៅដ្ឋាន។

លោក នាយករដ្ឋមន្ត្រី Srettha ត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋីអចលនទ្រព្យ មុនចូលលោកប្រឡូក ក្នុងឆាកនយោបាយ។

លោក Peerapong Jaroon-ek ប្រធានសមាគមខុនដូថៃបាននិយាយថា រដ្ឋាភិបាលថ្មីគួរតែណែនាំឡើងវិញ នូវការឧបត្ថម្ភធនដើម្បីជួយអ្នកទិញផ្ទះដំបូង។ លោកបានមានប្រសាសន៍ថា វិធានការបែបនេះនឹងដើរតួជាឥទ្ធិពលមេគុណសម្រាប់សេដ្ឋកិច្ច ដោយបន្ថែមថា ការជំរុញក្នុងវិស័យអចលនទ្រព្យអាចនាំឱ្យមានឥទ្ធិពលមេគុណខ្ពស់ ព្រោះវាបង្កើតបាន ១២% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។

លោក Peerapong បានបន្ថែមថា «ប្រសិនបើរដ្ឋាភិបាលផ្តល់ការឧបត្ថម្ភធនទិញផ្ទះដំបូង វានឹងផ្តល់ផលល្អសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូល» ការឧបត្ថម្ភធន ដែលផ្តល់ជូនអ្នកទិញផ្ទះដំបូង ដែលពីមុន រួមបញ្ចូលទាំង ថ្លៃផ្ទេរកម្មសិទ្ធិទាប និងថ្លៃកម្ចីទិញផ្ទះ ក៏ទាបដែរ។

លោក Peerapong ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលពន្យារពេលការអនុវត្តវិធានការកម្ចីធៀបជាមួយទ្រព្យបញ្ចាំ (LTV) ដល់ឆ្នាំ ២០២៥។
លោកក៏បានស្នើឲ្យរដ្ឋាភិបាលផ្តល់ទិដ្ឋាការរយៈពេល ៣ ឆ្នាំ និង ៥ ឆ្នាំ ដល់ជនបរទេសណាដែលទិញអចលនទ្រព្យតម្លៃ ៣ លាន និង ៥ លានបាត។ លោកបានគិតថា ការផ្តល់ទិដ្ឋាការស្នាក់នៅយូរនឹងជំរុញការលក់ខុនដូ។

រីឯ លោក Wasan Kiangsiri ប្រធានសមាគមអាជីវកម្មលំនៅឋានបាននិយាយថា រដ្ឋាភិបាលគួរប្រញាប់ប្រញាល់ដើម្បីស្តារសេដ្ឋកិច្ចជាមុនសិន។ លោកបន្តថា នៅពេលសេដ្ឋកិច្ចកើនឡើង វិស័យអចលនទ្រព្យក៏នឹងកើនឡើងដែរ ព្រោះវានឹងជំរុញកម្លាំងទិញរបស់អ្នកទិញផ្ទះ ។

លោកបន្ថែមថា រដ្ឋាភិបាលក៏គួរដាក់ចេញវិធានការដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកមានចំណូលមធ្យម និងទាបក្នុងការទិញផ្ទះ៕

ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner