លោក ត្រាំ ប្រកាសថ្កោលទោសករណីបាញ់ប្រហារសម្លាប់មនុស្ស៤នាក់ និង១៥នាក់ ទៀតរបួសនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទសប្តាហ៍នេះ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះជនដៃដល់ដែលបានបង្កការបាញ់ប្រហារសម្លាប់០៤នាក់ និង១៥នាក់ទៀតរងរបួស នៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា។

ហេតុការណ៍បាញ់ប្រហារដ៏រន្ធត់នេះ បានកើតឡើងនៅអំឡុងថ្ងៃចុងក្រោយនៃកម្មវិធីពិព័រណ៍ចំណីអាហារក្នុងទីក្រុង ជីឡរី រដ្ឋកាលីហ្វរញ៉ា ដោយខ្មាន់កាំភ្លើងម្នាក់ បានធ្វើសកម្មភាពបាញ់ប្រហារយ៉ាងកម្រោល ទៅលើមនុស្សម្នាដែលបានទៅចូលរួមកម្មវិធី។ ជាលទ្ធផល មនុស្ស០៣នាក់បានស្លាប់ និង១៥នាក់ទៀតបានទទួលរងរបួស ហើយភ្លាមៗនោះ ខ្មាន់កាំភ្លើងក៏ត្រូវបានកម្លាំងប៉ូលិសបាញ់សម្លាប់នៅកន្លែងកើតហេតុផងដែរ។ រហូតមកទល់ពេលនេះ អាជ្ញាធរអាម៉េរិកមិនបានបញ្ជាក់អត្តសញ្ញាណរបស់ជនដៃដល់ឡើយ ហើយចេតនានៅពីក្រោយការបាញ់សម្លាប់មនុស្សនេះ ក៏មិនទាន់ដឹងច្បាស់លាស់ដែរ៕

 

 

 

 

 

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner