មេដឹកនាំអ៊ីរ៉ង់ ស្នើឱ្យបណ្តាប្រទេសជាមិត្ត និងចិន បន្តទិញប្រេងរបស់ខ្លួន
អត្ថបទដោយ៖
Kien Sereyvuth
អ៊ីរ៉ង់៖ គេហទំព័រព័ត៌មានរបស់ក្រសួងប្រេងអ៊ីរ៉ង់ SHANA បានរាយការណ៍ថា អនុប្រធានាធិបតីអ៊ីរ៉ង់ លោក Eshaq Jahangiri នៅថ្ងៃចន្ទនេះ បានស្នើឱ្យបណ្តាប្រទេសជាមិត្ត ព្រមទាំងចិនផងនោះ ជួយទិញប្រេងឱ្យកាន់តែច្រើនពីអ៊ីរ៉ង់។
ការកត់សម្គាល់យ៉ាងដូច្នេះរបស់អនុប្រធានាធិបតីអ៊ីរ៉ង់រូបនេះ ត្រូវបានធ្វើឡើងមន្ត្រីទូតជាន់ខ្ពស់ចិន លោក Song Tao ដែលកំពុងទស្សនកិច្ចនៅរដ្ឋធានីតេហេរ៉ង់ និងចំពេលដែលសហរដ្ឋអាម៉េរិកព្រមានដាក់ទណ្ឌកម្មលើប្រទេសណា ដែលបន្តរកស៊ីជាមួយនឹងប្រទេសអ៊ីរ៉ង់។
សូមបញ្ជាក់ផងដែរថា ការនាំចូលប្រេងឆៅរបស់ចិនពីអ៊ីរ៉ង់ បានធ្លាក់ចុះអស់ជាង៦០ភាគរយកាលពីដើមឆ្នាំ២០១៩នេះ រហូតដល់ខែមិថុនាកន្លងទៅ ដោយសារតែទណ្ឌកម្មសហរដ្ឋអាម៉េរិក ដែលកំពុងអនុវត្តន៍លើប្រទេសអ៊ីរ៉ង់៕