ហេតុការណ៍វាយប្រហារនៅការិយាល័យគណបក្សនយោបាយនៅអាហ្វហ្កានីស្ថាន ផ្តាច់ជីវិតមនុស្ស២០នាក់

អាហ្វហ្កានីស្ថាន៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារការវាយប្រហារលើការិយាល័យនយោបាយមួយ របស់អ្នកឈរឈ្មោះបោះឆ្នោតប្រធានាធិបតី និងជាអតីតមេដឹកនាំក្រុមអ្នកស៊ើបអង្កេតនៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាននោះ បានបន្តកើនឡើងដល់២០នាក់គិតត្រឹមថ្ងៃចន្ទ សប្តាហ៍នេះ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក Nasrat Rahimi បាននិយាយថា មនុស្សជិត៥០នាក់បានរងរបួស នៅក្នុងការវាយប្រហារកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ទៅលើទីស្នាក់កណ្តាលនៃគណបក្ស Green Trend។ ការវាយប្រហារដែលមានការប្រយុទ្ធគ្នាជាមួយកងកម្លាំងសន្តិសុខ និងក្រុមអ្នកវាយប្រហារនេះ មានរយៈពេលច្រើនម៉ោង ដោយក្រុមអ្នកវាយប្រហារបានចូលដល់ខាងក្នុងអាគារការិយាល័យនេះ។

បើតាមអ្នកនាំពាក្យដដែលនេះ លោក Amrullah Saleh ដែលជាអ្នកឈរឈ្មោះបោះឆ្នោតប្រធានាធិបតី និងជាអតីតមេដឹកនាំក្រុមអ្នកស៊ើបអង្កេតនេះ ត្រូវបានជម្លៀសចេញពីអគារនោះ និងត្រូវបាននាំទៅកាន់កន្លែងមានសុវត្ថិភាព ហើយជនស៊ីលវិល៨៥នាក់ផ្សេងទៀត ត្រូវបានសង្គ្រោះចេញពីខាងក្នុងអគារនោះ។

រហូតមកទល់ពេលនេះ មិនមាននរណា ឬក្រុមណាមួយចេញមុខប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ប៉ុន្តែទាំងក្រុមតាលីបង់ និងក្រុមរដ្ឋអ៊ិស្លាមធ្វើសកម្មខ្លាំងនៅទីក្រុងកាប៊ុល និងបានធ្វើការវាយប្រហារទ្រង់ទ្រាយធំនៅទីក្រុងនេះ កាលពីពេលកន្លងទៅ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner