ក្លោងទ្វារពហុកីឡាដ្ឋានជាតិខេត្តកំពត ត្រូវបានរៀបចំក្រុងពាលី ដើម្បីសាងសង់
ខេត្តកំពត៖ ក្លោងទ្វារពហុកីឡាដ្ឋានជាតិខេត្តកំពត ត្រូវបានរៀបចំឲ្យបាយក្រុងពាលីដើម្បីសុំសេចក្តីសុខ សិរីសួស្តី និងសាងសង់។ ក្នុងឱកាសនោះដែរ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ការរៀបចំឲ្យបាយក្រុងពាលី ដើម្បីសាងសង់ ក្លោងទ្វារពហុកីឡាដ្ឋាននេះ ឲ្យបានហើយ មុនបុណ្យ សមុទ្រលើកទី៨ ជំុទី២ នៅក្នុងខេត្តកំពតយើងនេះ ហើយមិនត្រឹមតែក្លោងទ្វារនោះទេ គឺសមិទ្ធផលទាំងអស់នៅក្នុងខេត្ត យើងនេះត្រូវតែខិតខំធ្វើឲ្យហើយព្រមៗគ្នានៅមុនពេលបុណ្យសមុទ្រនេះដែរ។ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញមកនៅថ្ងៃទី២១ ជាថ្ងៃកណ្តាលជាអធិបតីក្នុងពិធីបុណ្យសមុទ្រយើងនេះ ដូច្នេះពិធីនេះពិតជាមានភាព អធឹកអធមណាស់ ដូច្នេះ យើងមានការព្រួយបារម្ភដែរ ដោយខ្លាចមិនមានកន្លែងស្នាក់នៅព្រោះភ្ញៀវ អាចនឹងមានច្រើន។
ទន្ទឹមនឹងនេះ ឯកឧត្តអំពាវនាវដល់បងប្អូនយើងអស់ទាំងជិតទាំងឆ្ងាយទូទាំងប្រទេស ព្រមទាំងភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ មកលេងកម្សាន្តឲ្យបានច្រើនកុះករ។ ជាមួយគ្នានេះ ឯកឧត្តមបានក្រើនរម្លឹកក្រុមការងារថា ត្រូវរៀបចំ សោភ័ណភាពទីក្រុងយើងនេះឲ្យបានល្អប្រសើរលើគ្រប់ផ្នែក ព្រោះបុណ្យសមុទ្រ នៅតែបួនខែទៀតទេ។ ចំណែកក្លោងទ្វារពហុកីឡាដ្ឋានយើងវិញ គឺយើងនឹងធ្វើយ៉ាងណាឲ្យបានជាប់ធានាគុណភាពបានយូរ ព្រមទាំងល្អ ស្អាត និងលឿនឆាប់ហើយផងដែរ៕ ដោយៈ សិលា សារិន