រថយន្តដឹកកម្មករក្រឡាប់ បណ្តាលឲ្យកម្មករស្លាប់ពីនាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់ នៅស្រុកស្វាយទាប

ស្វាយរៀង៖ កម្មករពីនាក់បានស្លាប់ និងកម្មករកម្មការិនីជាង៣០នាក់ទៀត បានរងរបួសធ្ងន់ស្រាល កាលពីម៉ោង៦និង៤៥នាទីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយសារតៃកុងស្ទើរភ្លើង បើកបរខ្វះការប្រុងប្រយត្ន័។

យោងតាមលោកវេជ្ជបណ្ឌិត កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា កម្មករកម្មការិនីដែលជួបគ្រោះថ្នាក់ចរាចរណ៍នេះ មានកម្មករប្រុសស្រីបានស្លាប់ពីរនាក់ភ្លាមៗ និងរងរបួសធ្ងន់ស្រាលសរុប៣០នាក់ កំពុងបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តចំនួន១៦នាក់ (ស្លាប់២នាក់ ស្រីម្នាក់) និងមន្ទីរពេទ្យជីភូក្រុងបាវិតចំនួន១៧នាក់។ សមត្ថកិច្ចបានឲ្យដឹងថា កាលពីម៉ោង៦និង៤៥នាទីថ្ងៃទី៣០ខែក្កដានេះ មានរថយន្តក្រឡាប់បីបួនត្រឡប់បានបណ្តាលឲ្យកម្មករប្រុសស្រី ស្លាប់ពីរនាក់ និងរបួសធ្ងន់ស្រាលជាច្រើននាក់ទៀត មូលហេតុដោយសារតៃកុងទើបរៀនបើកបរបានពីរថ្ងៃ ខ្វះការប្រុងប្រយត្ន័ទើបជួបគ្រោះថ្នាក់ បែបនេះតែម្តង។ យ៉ាងណាក៏ដោយសមត្ថកិច្ច និងក្រុមគ្រូពេទ្យកំពុងជួយ សង្គ្រោះដឹកបញ្ជូនជនរងគ្រោះមកកាន់មន្ទីរពេទ្យ ចំណែកសពកម្មករត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner