មន្ទីរប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៦០នាក់ ក្នុងភោជនីយដ្ឋានរាត្រីភ្នំពេញ
ភ្នំពេញ៖ កម្លាំងនគរបាលមន្ទីរប្រយុទ្ធ និងប្រឆាំងគ្រឿងញៀនអគ្គស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងដោយលោកឧត្ដមសេនីយ៍ទោ វណ្ណ កុសល និងដោយមានការចូលរួមពីលោក ហ៊ឹង ប៊ុនថន ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌ៧មករា ចុះបង្គ្រាបទីតាំងបង្កប់ការជួញដូរគ្រឿងញៀនមួយកន្លែងនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២៤២ កែងនិងផ្លូវ១០៥ ចំនុចភោជនីយដ្ឋានរាត្រីភ្នំពេញ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
ជាលទ្ធផលនៃការចុះបង្ក្រាបជាក់ស្ដែងនេះ កម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី៦០នាក់ ព្រមទាំងដកហូតម៉ូតូជាច្រើនគ្រឿង និងសម្ភារមួយចំនួនធំផងដែរ។ បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីទាំង៦០នាក់ រួមនឹងវត្ថុតាង ត្រូវបាននាំខ្លួនទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀនអគ្គស្នងការនគរបាលរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ធ.ដ