រថយន្តដឹកដែកធុនធំកិនម៉ូតូ ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់
ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅកន្លែងកេីតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ពេលដែលជិះម៉ូតូឌុបគ្នា ត្រូវរថយន្តដឹកដែកធុនធំបុកពីក្រោយ និងកិន កាលពីម៉ោង៩ និង៣០នាទីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅមិខវត្តព្រៃស្ពឺ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេឃេីញយុវជន២នាក់ជិះម៉ូតូម៉ាក សុយសាគី លេត ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1FA- 3875 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពី ជេីងទៅត្បូង មកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ3C- 5352 ដឹកដែកថ្នាំងអំពៅ ធ្វេីដំណេីរមកពីក្រោយបុក និងកិនបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀត របួសធ្ងន់ម្នាក់ ចំណែកម៉ូតូរងការខូចខាតស្ទេីទាំងស្រុង។ ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញធ្វេីការ វាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់។ ដោយឡែកសពត្រូវបានប្រគល់ទៅក្រុមគ្រួសារផងដែរ៕