ចិន និងឥណ្ឌូណេស៊ីប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

ហ្សាការតា៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា នាយករដ្ឋមន្រ្តីចិន លោក លី ឈាង បានជួបពិភាក្សាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ នៅថ្ងៃទី៨ ខែកញ្ញានេះ ដោយមេដឹកនាំទាំងពីរបានយល់ព្រមជំរុញលើកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្ម។

នាយករដ្ឋមន្រ្តីចិន លោក លី ឈាង បានជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ នៅរដ្ឋធានីហ្សាការតា បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់មេដឹកនាំឥណ្ឌូនេស៊ីក្នុងសប្តាហ៍នេះ ជាមួយប្លុកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) ដែលមានសមាជិកចំនួន ១០។

បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួរ លោក លី បាននិយាយថា ប្រទេសចិននឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការជឿទុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្រ្តជាមួយឥណ្ឌូនេស៊ី រួមទាំងការពង្រីកការនាំចូលទំនិញ និងផលិតផលកសិកម្ម និងនេសាទ។

ប្រទេសចិនគឺជាអ្នកវិនិយោគដ៏ធំបំផុតមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយទិន្នន័យរបស់រដ្ឋាភិបាលទីក្រុងហ្សាកាតាបានបង្ហាញថា ក្រុមហ៊ុនចិនបានចាក់បញ្ចូលទឹកប្រាក់ ៨.២ពាន់លានដុល្លារចូលទៅក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីឆ្នាំមុន ច្រើនជាងទ្វេដងបើធៀបនឹងតួលេខឆ្នាំ២០២១ ដែលមានចំនួន ៣.១ពាន់លានដុល្លារ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner