មេដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកកំពូលៗ នឹងអមដំណើរលោក បៃដិន ទៅទស្សនកិច្ចនៅវៀតណាម

វ៉ាស៊ីនតោន៖ ថ្នាក់ដឹកនាំកំពូលៗមកពីក្រុមហ៊ុនផលិតបន្ទះឈីប និងក្រុមហ៊ុនឌីជីថលរបស់សហរដ្ឋអាមេរិក ក្នុងនោះមាន Inter, GlobalFoundries និងGoogle ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងកិច្ចប្រជុំធុរកិច្ចមួយនៅថ្ងៃទី១១ ខែកញ្ញានេះក្នុងទីក្រុងហាណូយ ខណៈដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ធ្វើទស្សនកិច្ចនៅវៀតណាម ក្នុងបំណងបង្កើនទំនាក់ទំនងទ្វេភាគី។

កិច្ចប្រជុំធុរកិច្ចដែលកំពុងស្ថិតក្រោមការរៀបចំនេះ នឹងបញ្ជាក់អំពីផែនការរបស់សហរដ្ឋអាមេរិក ក្នុងការជំរុញតួនាទីសកលរបស់វៀតណាម នៅក្នុងការផលិតបន្ទះឈីប ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។

នាយកប្រតិបត្តិជាន់ខ្ពស់មកពីក្រុមហ៊ុន Google, Intel, Amkor, Marvell, GlobalFoundries និង Boeing ស្ថិតក្នុងចំណោមអ្នកដែលនឹងអមដំណើរលោកប្រធានាធិបតីអាមេរិក ចូ បៃដិន មកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។

មួយចំនួននៃក្រុមហ៊ុនខាងលើនេះ បានស្ថិតក្នុងបញ្ជីវិនិយោគ ឬប្រកាសវិនិយោគនៅក្នុងប្រទេសវៀតណាមរួចហើយ។ ទោះបីជាយ៉ាងណា ក្រុមហ៊ុនទាំងនោះមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ៕

ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner