សម្តេចធិបតី៖ “ខ្ញុំបានចេញបទបញ្ជាទៅ អគ្គស្នងការនគរបាលជាតិ ស ថេត ឱ្យពិនិត្យស្រាវជ្រាវជាមួយ ស្នងការនគរបាលខេត្តកំពង់ធំ ម៉ែន លី

អត្ថបទដោយ៖
AMS OneMinute

ពាក់ព័ន្ធនឹងការតែងតាំងមេប៉ុស្តិ៍ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ (និងត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ) ក្នុងករណីជារឿងពិត ត្រូវធ្វើការកែសម្រួលភ្លាមជាបន្ទាន់។

ខ្ញុំសូមឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃឲ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឱ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ”។

#ams1minute

ads banner