SpaceX ដឹកសម្ភារផ្គត់ផ្គង់សម្រាប់ការពិសោធន៍ទៅកាន់ស្ថានីយអវកាសអន្តរជាតិ
សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនអវកាស ស្ពេសអ៊ិច (SpaceX) របស់សហរដ្ឋអាម៉េរិក បានបាញ់រ៉ុក្កែតដឹកយានអវកាសដឹកម៉ាស៊ីនព្រីនកម្រិត 3D បង្កើតជាលិកាមនុស្ស និងសម្ភារពិសោធន៍ និងផ្គត់ផ្គង់ទម្ងន់៥ពាន់ផោន ឬជិត១,៨៩៥គីឡូក្រាម ផ្សេងទៀតទៅកាន់ទីអវកាស។ បច្ចុប្បន្ន យានមួយនេះ កំពុងធ្វើដំណើរតាមផ្លូវឆ្ពោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ ក្រោយការបាញ់បញ្ជូនក្នុងពេលមានផ្គររន្ទះកាលពីសប្តាហ៍មុន។
រ៉ុក្កែត ហ្វលខុន៩ របស់ក្រុមហ៊ុនឯកជនមួយនេះ បានហោះគេចដុំពពកដ៏គ្រោះថ្នាក់ ពេលដែលរ៉ុក្កែតហោះឡើងកាលពីសប្តាហ៍មុន ដោយបញ្ជូនយាន ត្រាហ្គិន ក្នុងដំណើរលើកទី៣ របស់ខ្លួនទៅកាន់ប៉ុស្តិ៍មុខនៃគន្លងតារាវិថី។ ការដឹកជញ្ជូនលើកនេះដែរ នឹងចូលចតក្នុងស្ថានីយ៍អវកាសអន្តរជាតិកាលពីព្រឹកថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់)។
យានអវកាស ត្រាហ្គិន មានផ្ទុកសម្ភារពិសោធន៍វិទ្យាសាស្រ្ត ដែលភាគច្រើននៃសម្ភារទាំងអស់នេះ ផ្តោតសំខាន់លើវិទ្យាសាស្រ្តកោសិកា ក៏ដូចជាសម្ភារផ្គត់ផ្គង់ធម្មតាជាច្រើនទៀត៕ធ.ដ



