ចិនថា គ្មានច្បាប់ហាមប្រើទូរស័ព្ទ iPhone នៅក្នុងភ្នាក់ងាររដ្ឋាភិបាលទេ

ប៉េកាំង៖ ប្រទេសចិន នៅថ្ងៃទី១៣ ខែកញ្ញានេះ បានអះអាងថា មិនមានការហាមប្រាមមន្ត្រីទិញ ឬប្រើប្រាស់ទូរស័ព្ទបរទេស រួមទាំងទូរស័ព្ទ iPhone ផងដែរ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ទីក្រុងប៉េកាំងកំពុងហាមឃាត់មន្ត្រីរាជការពីការប្រើប្រាស់ទូរស័ព្ទរបស់ក្រុមហ៊ុន Apple។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់សន្និសីទសារព័ត៌មានមួយថា ប្រទេសចិនមិនបានចេញច្បាប់ ឬបទប្បញ្ញត្តិ និងឯកសារគោលនយោបាយណាមួយ ដែលហាមឃាត់ការទិញ និងប្រើប្រាស់ស្មាតហ្វូនម៉ាកបរទេស រួមទាំង iPhone នោះទេ។លោកស្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា យើងតែងតែមានអាកប្បកិរិយាបើកចំហ ចំពោះសហគ្រាសដែលផ្តល់មូលនិធិដោយបរទេស។

ទោះបីជាយ៉ាងណា ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះយ៉ាងខ្លាំងកាលពីសប្តាហ៍មុន បន្ទាប់ពីមានរបាយការណ៍ពីការរឹតបន្តឹងរបស់ប្រទេសចិន ទៅលើទូរស័ព្ទ iPhone របស់ Apple នៅក្នុងការិយាល័យរដ្ឋាភិបាល និងអង្គភាពដែលគាំទ្រដោយរដ្ឋ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner