កូនស្រីលោក ថាក់ស៊ីន និយាយថា ត្រៀមខ្លួនរួចរាល់ដើម្បីក្លាយជាមេដឹកនាំថ្មីរបស់បក្សភឿថៃ

បាងកក៖ អ្នកនាង ផែ ថងថាន ស៊ីនណាវ៉ាត់ បាននិយាយថា អ្នកនាងបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីក្លាយចាមេដឹកនាំថ្មីរបស់គណបក្សភឿថៃ ប្រសិនបើគណបក្សជ្រើសរើសគាត់ជំនួសលោក ឆូលណាន់ ស្រ៊ីកែវ ដែលបានបោះបង់តំណែងកាលពីថ្ងៃទី៣០ ខែសីហាកន្លងទៅ។

ថ្លែងនៅក្នុងព្រឹត្តិការណ៍ប្រារព្ធខួបលើកទី ១៦ នៅឯទីស្នាក់ការកណ្តាលរបស់គណបក្សភឿថៃ នៅថ្ងៃអង្គារទី១៩ ខែកញ្ញានេះថា អ្នកនាង ផែ ថងថាន ស៊ីនណាវ៉ាត់ បាននិយាយយ៉ាងដូច្នេះថា អ្នកនាងនឹងទទួលយកការសម្រេចចិត្តរបស់គណបក្ស បើសិនមានបេក្ខជនរូបណាដែលស័ក្តិសមសម្រាប់មុខតំណែងជាមេដឹកនាំបក្ស។

អ្នកនាងថា ទោះបីជាយ៉ាងណា ប្រសិនបើគណបក្សជ្រើសរើសគាត់ជាមេដឹកនាំបន្ទាប់ នោះអ្នកនាងនឹងរីករាយទទួលយក និងថា អ្នកនាងបានប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវគោលដៅរបស់គណបក្ស។

នាឱកាសនោះដែរ អ្នកនាង ផែថងថាន ក៏បានប្រាប់ពីព័ត៌មានថ្មីៗអំពីស្ថានភាពសុខភាពរបស់ឪពុកអ្នកនាង គឺលោក ថាក់ស៊ីន ដោយនិយាយថា លោកបានជាសះស្បើយពីការវះកាត់កាលពីសប្តាហ៍មុនហើយ ប៉ុន្តែយើងនៅមិនទាន់ដឹង ថាតើពេលណាគាត់អាចចេញពីមន្ទីរពេទ្យបាននៅឡើយទេ។

ទន្ទឹមគ្នា អ្នកនាងកំពុងសម្លឹងមើលលទ្ធភាពដាក់ពាក្យស្នើសុំព្យួរទោសជាប់ពន្ធធនាគារដែលនៅសល់របស់លោក ថាក់ស៊ីន ដើម្បីឱ្យគាត់ទទួលបានការថែទាំសុខភាពនៅផ្ទះ ប៉ុន្តែអ្នកនាងមិនទាន់បានដាក់ពាក្យស្នើសុំនៅឡើយទេ៕

ប្រភព៖ The Nation ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner