នាយករដ្ឋមន្រ្តីថៃប្តេជ្ញារឹតបន្តឹងការប្រើប្រាស់កញ្ឆា

បាងកក៖ នាយករដ្ឋមន្ត្រីថៃថ្មីបានប្តេជ្ញាថា នឹងរឹតបន្តឹងលើការប្រើប្រាស់កញ្ឆាជ្រកក្រោមស្លាកវេជ្ជសាស្រ្ត បន្ទាប់ពីហាងលក់កញ្ឆារាប់ពាន់កន្លែងបានបើកលក់ទូទាំងប្រទេស។

នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយអ្នកនាង Haslinda Amin មកពីទូរទស្សន៍ Bloomberg នៅថ្ងៃទី២០ ខែកញ្ញា ក្នុងទីក្រុងញូវយ៉កថា រដ្ឋាភិបាលថៃនឹងស្វែងរកការកែតម្រូវគោលនយោបាយកញ្ឆា និងការរីករាលដាលហាងចែកចាយលក់ដោយសេរីក្នុងរយៈពេល ៦ខែ។

លោក ស្រេតថា បានគូសបញ្ជាក់យ៉ាងដូច្នេះថា ច្បាប់នឹងត្រូវសរសេរឡើងវិញ… វាត្រូវតែកែតម្រូវ… យើងអាចមានបទប្បញ្ញត្តិនោះ បានសម្រាប់តែការប្រើប្រាស់ផ្នែកវេជ្ជសាស្រ្តប៉ុណ្ណោះ… មិនមែនសម្រាប់ការប្រើប្រាស់កម្សាន្តនោះទេ។ ប្រទេសថៃត្រូវបានគេចាត់ទុកថា ជាច្រកដ៏សំខាន់សម្រាប់ការជួញដូរគ្រឿងញៀននៅតាមជ្រលងទន្លេមេគង្គដ៏ធំរបស់អាស៊ីអាគ្នេយ៍ ដោយភ្នាក់ងារអនុវត្តច្បាប់យល់ឃើញថា ជាញឹកញាប់បានបិទភ្នែក។

យោងតាមការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម បានឱ្យដឹងថា សេដ្ឋកិច្ចឧក្រិដ្ឋកម្មរៀបចំនៅអាស៊ីអាគ្នេយ៍ រួមទាំងការជួញដូរគ្រឿងញៀន និងសត្វព្រៃខុសច្បាប់មានតម្លៃប្រមាណ ១៣០ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩៕ ប្រភព៖ Bloomberg ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner