ឧត្តមសេនីយ៍ឯក កែន តារ៉ា ៖ ជំនាញភ័ស្តុភារ មានសារៈសំខាន់ ធានាឲ្យការងារប្រយុទ្ធ ការងារបម្រើប្រយុទ្ធ និងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់កងទ័ព

អត្ថបទដោយ៖
ឈឹម សុផល

(ខេត្តកំពង់ស្ពឺ)៖ ក្នុងពិធីបិទវគ្គហ្វឹកហ្វឹនបំប៉នជំនាញភ័ស្តុភារ កងទ័ពជើងគោក ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក (ពេជ្រនិល) នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក កែន តារ៉ា បានបញ្ជាក់ថា ពីជំនាញភ័ស្តុភារ ពិតជាមានសារៈសំខាន់ សំដៅធានាឲ្យការងារប្រយុទ្ធ និង ការងារបម្រើប្រយុទ្ធ ក៏ដូចជាសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច ។

វគ្គហ្វឹកហ្វឺននេះ មនរយៈពេល ៦១ថ្ងៃ បានរួមចំណែកបង្កើនប្រសិទ្ធភាព ក្នុងការលើកកម្ពស់ ការដឹកនាំបញ្ជា និងបង្កើនសមត្ថភាព ប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ ទាំងការងារគ្រប់គ្រងភ័ស្តុភារ និង ការលើកកម្ពស់ការដឹកនាំបញ្ជា ការបំពេញភារកិច្ចប្រកបដោយជោគជ័យ និងការទទួលខុសត្រូវខ្ពស់ ក្នុងការធានាជីវភាពរស់នៅជូនកងទ័ព ក៏ដូចជាការបង្កើនការដឹកនាំគ្រប់ខ្សែររយៈលើវិស័យការងារភ័ស្តុភារ ដើម្បីឈានទៅសម្រេចភារកិច្ចចាំបាច់ចំពោះមុខ ក៏ដូចជាដំណើរការកែទម្រង់កងយោធពលខេមរភូមិន្ទ ។

ឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ នាយសេនាធិការង នាយការិយាល័យទី៤ កងទ័ពជើងគោក បានឲ្យដឹងថា៖ វគ្គហ្វឹកហ្វឹនបំប៉នជំនាញភ័ស្តុភារ កងទ័ពជើងគោក ឆ្នាំ២០២៣ បានសិក្សារយៈពេល ៦១ថ្ងៃ ចាប់បើកពិថ្ងៃទី១ ខែសីហា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ មានកម្មសិក្សាការីចូលរួមរៀនសូត្រ សរុបចំនួន ៨៤នាក់ សិក្ខាកាមចំនួន ៥៣នាក់ គ្រូយោធាចារ្យចំនួន ២០នាក់ គណៈគ្រប់គ្រងវគ្គ ១១នាក់ ។ មកពីបណ្តាកងឯកភាពចំណុះ កងទ័ពជើងគោក ។ ក្រោយបញ្ចប់វគ្គ ក្រោមការត្រួតពិនិត្យ វាយតំលៃរបស់គណៈកម្មការគ្រប់គ្រងវគ្គ គ្រូយោធាចារ្យ គ្រូឧទ្ទេសនាម ស្តីពីលទ្ធផលពេលបញ្ចប់វគ្គ សិក្ខាកាមរៀនបាន និទ្ទេសល្អប្រសើរចំនួន ១៤នាក់ និទ្ទេសល្អចំនួន ៣២នាក់ និងនិទ្ទេសល្អបង្គួរចំនួន ០៧នាក់ ។

ឧត្តមសេនីយ៍ឯក កែន តារា មេបញ្ជាការរងកងទ័ពជើងគោក បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គហ្វឹកហ្វឹនបំប៉នជំនាញភ័ស្តុភារ កងទ័ពជើងគោក ឆ្នាំ២០២៣ ត្រូវយកចំណេះដឹងនេះ ទៅបម្រើអង្គភាពខ្លួន បន្តខិតខំស្រាវជ្រាវឯកសារបន្ថែមទៀត និងបន្តផ្សព្វផ្សាយដល់យោធិនរួមអាជីព ឱ្យមានការយល់ដឹង និងរីកចម្រើនទាំងអស់គ្នា សំដៅរួមចំណែក កសាង និងលើកស្ទួយសេដ្ឋកិច្ចជាតិ ៕

ប្រភព ៖ កងទ័ព ជើងគោក

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner