ក្រុមសង្គ្រោះគ្រោះមហន្តរាយ កងពលតូចអន្តរាគមន៍លេខ៨ បានត្រៀមកម្លាំងរួចជាស្រេច ដើម្បីចល័តជួយប្រជាពលរដ្ឋ តាមភូមិសាស្រ្ត មានមានគ្រោះទឹកជំនន់
អត្ថបទដោយ៖
សួន លីណា
(ខេត្តព្រះវិហា)៖ កម្លាំងក្រុមសង្គ្រោះគ្រោះមហន្តរាយ និងរថយន្តសម្រាប់ដឹកជញ្ជូន រថយន្តសង្គ្រោះ ព្រមទាំងស្បៀងអាហារ នៅព្រឹកថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៨.៣០នាទី ត្រូវបានរៀបចំរួចជាស្រេច តាមបទបញ្ជា ដើម្បីត្រៀមចល័តជួយប្រជាពលរដ្ឋ តាមភូមិសាស្រ្ត ពេលមានគ្រោះធម្មជាតិទឹកជំនន់ ។
ចំពោះការរៀបចំត្រៀមនេះ ធ្វើឡើងក្រោមវត្តមានលោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង នាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ ៕
សួន លីណា




