ប្រជាពលរដ្ឋ និង កងកម្លាំងក្នុង ខេត្តកែប បានចាប់ ផ្ដើម រក្សា អនាម័យដើម្បី ត្រៀម ពិធីបុណ្យ សមុទ្រខែធ្នូ ខាង មុខ
ភ្នំពេញ: ថ្នាក់ដឹកនាំខេត្ត កែប បាន ណែនាំ ឱ្យ ប្រជាពលរដ្ឋ និង កង កម្លាំង ទាំង អស់ ចាប់ ផ្ដើម រក្សា សណ្ដាប់ ធ្នាប់ សាធារណៈ រក្សា អនាម័យ បរិស្ថាន និង កែលម្អ ហេដ្ឋា រចនា សម្ព័ន្ធ មួយ ចំនួននៅក្នុង ខេត្ត ឱ្យកាន់តែស្អាត និង ទាក់ទាញ ដើម្បី ត្រៀម រៀប ចំ ពិធី បុណ្យ សមុទ្រ ដែលនឹង មកដល់ នៅ ដើម ខែ ធ្នូ ឆ្នាំ២០២៣ ខាង មុខ នេះ ។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រាប់ ឱ្យ ដឹង នៅ ថ្ងៃ ទី ១ ខែ តុលា ថា ក្រោយ ពី មាន ការ ប្រជុំ ជា មួ យ ក្រសួង ទេសចរណ៍ នៅ ចុង ខែ កញ្ញា កន្លង មក នេះ ពិធី បុណ្យ សមុទ្រ លើក ទី ១០ ជុំ ទី៣ នឹង រៀប ចំ នៅ ខេត្ត កែ ប ដោយ បាន កំណត់ ធ្វើពី ថ្ងៃ ទី ១ ដល់ ថ្ងៃ ទី ៣ ខែ ធ្នូ ខាង មុខ នេះ ។
លោក បន្តថា ចំពោះ ទីតាំង នៃ ការ រៀប ចំ ពិធី បុណ្យ នេះ អាជ្ញាធរ ខេត្ត បាន កំណត់ ទីតាំង បឋម រួច ហើយ ប៉ុន្តែ ត្រូ វ តែ រង់ ចាំ ពី ក្រសួង ចុះ មក ពិនិត្យ និង សម្រេច ប៉ុណ្ណោះ ។
ឯកឧត្តមបាន ឱ្យ ដឹង ទៀត ថា ក្នុង នាម ជា ម្ចាស់ ផ្ទះ ដើម្បី រៀប ចំ ឱ្យ ពិធី បុណ្យ សមុទ្រ នេះ អាច ប្រព្រឹត្ត ទៅ ដោយ ជោគជ័យ អាជ្ញាធរ នឹង រៀប ចំ កែ លម្អ ហេដ្ឋារចនា សម្ព័ន្ធ មួយ ចំនួ ន នៅក្នុង ក្រុង កែប ដូចជា ការ កែ លម្អ ផ្លូវ កែ លម្អ សោភ័ណភាព ក្រុង ណែនាំ ផ្សព្វ ផ្សាយ អប់ រំ ដល់ ប្រជា ពលរដ្ឋ មន្ត្រី រាជ ការ និង កង កម្លាំង ប្រដាប់ អា វុធ ទូ ទាំង ខេត្ត ឱ្យ មាន ស្មារតី ក្នុង ការ ចូល រួម សម្អាត អនាម័យ ឱ្យ ក្លាយ ទៅ ជា ទី ក្រុង ស្អាត ដើម្បី រៀប ចំ ពិធី បុណ្យ សមុទ្រ នាពេល ខាង មុខ នេះ។
ឯកឧត្តម សោម ពិសិដ្ឋ បញ្ជាក់ ថា ៖ « គោល ដៅ បឋម ដែល យើង ប្រជុំ គ្នា កន្លង មក នេះ គឺ យើង បណ្ដុះ គំនិ ត ស្មារតី យុវជន សិស្សានុសិស្ស ប្រជាពលរដ្ឋ លោកគ្រូ – អ្នកគ្រូ ក៏ ដូច ជា មន្ត្រី រាជការ និង កង កម្លាំង ប្រដាប់ អា វុធ ទាំង អស់ ឱ្យ យល់ ជ្រាប ពី ព្រឹត្តិ ការណ៍ ធំ របស់ ខេត្ត ហើយ និង អ្វី ដែល យើង ត្រូវ ធ្វើ បន្ត ទៀត គឺ មាន កម្មវិធី ជា ច្រើន ដែល ត្រូវ ការ កិច្ច ប្រតិបត្តិ ការ គ្នា ជា មួយ ស្ថាប័ន ថ្នាក់ ជាតិ » ។
ដោយ សារ ឆ្នាំ នេះ មាន ព្រឹត្តិ ការណ៍ រៀប ចំ ការ បោះ ឆ្នោត ដូច្នេះ ពេល វេលា នៃកា រ រៀប ចំ បុណ្យ សមុទ្រ នេះ គឺ មាន រយៈ ពេល ខ្លី ជាង ឆ្នាំ មុ នៗ ប៉ុន្តែ ទោះ បី ជា ពេល វេលា នៃ ការ រៀប ចំ ពិធី បុណ្យ សមុទ្រ នេះ មាន រយៈ ពេល ខ្លី ក៏ ដោយ លោក ថា ក្នុង នាម ជា អាជ្ញាធរ ខេត្ត បានណែនាំប្រជាពលរដ្ឋ និង ខិត ខំ រៀប ចំ កង កម្លាំង សម្រាប់ ការ ពា រ សណ្ដាប់ ធ្នាប់ សាធារណៈ ចាប់ ពី ឥលូវ នេះ ត ទៅ ហើយ ។
ឯកឧត្តមបន្ត ថា នៅឆ្នាំ នេះ ពិធី បុណ្យ សមុទ្រ នៅ ខេត្ត កែប នឹង មាន ការ រៀប ចំ ព្រឹត្តិ ការណ៍ កម្សាន្ត សប្បាយៗ ជា ច្រើ ន រួម មាន ៖ ព្រឹត្តិ ការណ៍ រត់ ប្រណាំង មហោ ស្រព ម្ហូបអាហារ ការ តាំង ពិព័រណ៍ សមិទ្ធផល នា នា និង ការ ប្រ គំ តន្ត្រី ជា ដើម ។
ទាក់ ទង នឹង ព្រឹត្តិ ការណ៍ បុណ្យ សមុទ្រ នេះដែរ ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក(PATA) លោក ធួន ស៊ីណាន បាន ឱ្យ ដឹង ដែរ ថា ព្រឹត្តិ ការណ៍ បុណ្យ សមុទ្រ នេះ ជា កម្មវិធី ប្រចាំ ឆ្នាំ ដែល ធ្វើ ឡើង សម្រាប់ ជម្រុ ញ ឱ្យ មាន ភ្ញៀវ ទេស ចរ ក្នុង ស្រុក ប៉ុណ្ណោះ ។
លោក បន្ត ថា ដើម្បី ឱ្យ មាន កំណើន ភ្ញៀវ ទេស ចរ គឺ ទាល់ តែ មាន ការ ផ្សព្វ ផ្សាយ សកម្មភាពនានា ទាំង រ ដ្ឋ និង ឯកជន ពី ផលិត ផល ទេស ចរណ៍ ទៅ កាន់ ពិភព លោក ទើប វា អាច មាន កំណើន ទេសចរណ៍ បាន ខណៈ ដែល ក ន្លង មក នៅ ក្នុង ព្រឹត្តិការណ៍ បុណ្យ សមុទ្រ នៅ កម្ពុជា លោក ច្រើន តែ ឃើញ មានតែ កម្មវិធី ពិព័រណ៍ ផលិត ផ ល គ្រឿង ស្រវឹង និង ភេសជ្ជៈ ប៉ូវ កម្លាំង ដែល ពិព័រណ៍ ទាំង នេះ វា មិន បាន បម្រើ ដល់ សេដ្ឋកិ ច្ច ជាតិ ពិត ប្រាកដនោះ ទេ ។
លោក ធួន ស៊ីណាន បាន ថ្លែង ថា ៖ « ពិព័រណ៍ បែប ហ្នឹង មិន មែន ជា សកម្មភាព នៃ ការ ទាក់ ទាញ និង ការ ច ម្រើ ន សេដ្ឋកិច្ច នោះ ទេ ប៉ុន្តែ បើ យើង ធ្វើ ឱ្យ វា ត្រូវ ទៅ តាម រូប មន្ត ដោយ ពិព័រណ៍ គួរ តែ ពិព័រណ៍ ឱ្យ ផលិត ផល ដែ ល បម្រើ នៅ ក្នុង ស្រុក មិន ថា គ្រឿង សង្ហារឹម ចំណី អាហារ ឬ វត្ថុ អនុស្សាវរីយ៍ ទេ ទាំង នោះ ទើប ជា ការ ច ម្រើន » ។
សូមរម្លឹកដែរ ថា នៅ ចុងឆ្នាំ ២០២២ កន្លងទៅ ក្រសួងទេសចរណ៍បាន រៀបចំ បុណ្យ សមុទ្រ នៅ ខេត្ត ព្រះសី ហនុ ដែល ព្រឹត្តិការ ណ៍ នេះ រៀបចំឡើង ស្របទៅនឹង មហាសន្និបាត ក្លិប ឆ្នេរ សមុទ្រ ដែល ស្អាត បំផុត លើ ពិ ភព លោក ពីថ្ងៃ ទី ៩-១៤ ខែ ធ្នូ ឆ្នាំ ២០២២ ផងដែរ ៕
ដោយ:ជា សុខនី

