ការកាប់ទន្ទ្រានព្រៃលិចទឹកតំបន់អភិរក្ស និងប្រើឧបករណ៍នេសាទខុសច្បាប់ធ្វើឲ្យធន់ធានមច្ឆាជាតិថយចុះគួរឲ្យបារម្ភ
ខេត្តកណ្តាល ៖ ការកាប់ទន្ទ្រានព្រៃលិចទឹកនៅតំបន់នានា និងទន្ទ្រាននៅក្នុងតំបន់អភិរក្សជាជម្រកត្រីពងកូននោះ និងប្រើឧបករណ៍នេសាទខុសច្បាប់ ធ្វើឲ្យធន់ធានមច្ឆាជាតិមានការថយចុះ គួរឲ្យព្រួយបារម្ភ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមជួយថែរក្សា និងទប់ស្កាត់ទាំងអស់គ្នាដើម្បីឲ្យធន់ធានមច្ឆាជាតិយើងសំបូរឡើងវិញ ។
លោក វ៉ិត ធារិទ្ធិ នាយខណ្ឌជលផលខេត្តកណ្តា លបានមានប្រសាសន៍បែបនេះក្នុងពិធីផ្សព្វផ្សា យច្បាប់ស្តីពីជលផលនិងតំបន់អភិរក្ស ក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង និងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៥និង២៦កក្តដា ឆ្នាំ២០១៩ ។ ដោយមានការចូលរួមពីនាយរងខណ្ឌ នាយសង្កាត់ និងមន្ត្រីជំនាញ និងប្រជាពលរដ្ឋជាច្រើនផងដែរ។
លោកនាយខណ្ឌបានមានមតិទៅកាន់បងបអូនប្រជាពលរដ្ឋថា វគ្គផ្សព្វផ្សាយពេលនេះ មានគោលបំណងដើម្បីរ ក្សាតំបន់អភិរក្សឱ្យបានគង់វង្ស ទុកឱកាសឱ្យត្រីមេពូជបន្តពូជ ដើម្បីឱ្យត្រីសំបូរឡើងវិញទៅថ្ងៃអនាគត ហើយនេះមិនមែនជាលើកដំបូងនោះទេ ហើយយើងនឹងបន្តធ្វើឱ្យដូចភ្លៀងរលឹម។
លោកនាយខណ្ឌបានបន្តថា ក្រៅអំពីវិធានការអប់រំណែនាំ យើងក៏ប្រើវិធានការច្បាប់ទន្ទឹមគ្នាផងដែរ ហើយក៏សូមអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាសហគមន៍នេ សាទ ចូលរួមថែរក្សា និងបង្ក្រាបនូវបទល្មើសកាប់ព្រៃលិចទឹក ការទន្ទ្រានចូលចាប់ត្រីក្នុងតំបន់អភិរក្ស និងបទល្មើសនេសាទ មានដូចជាការការឧបករណ៍ឆក់គ្រប់ប្រភេទ ការប្រើស្បៃមុង និងឧបករណ៍ដទៃទៀត ដែលខុសច្បាប់ហាមដាច់ខាត់ ហើយប្រសិនបើបងប្អូនធ្វើបាននោះធនធានជលផលរបស់យើង នឹងកើនឡើងវិញជាក់ជាពុំខាន។
លោកបានបញ្ជាក់ដែរថា ប្រសិនបើបងប្អូនមានការភ្ញាក់រលឹក ឈប់នេសាទខុសច្បាប់ និងនាំឧបករណ៍ដែលច្បាប់ហាមឃាត់ទាំងនោះ មកប្រគល់ឱ្យអាជ្ញាធរ ឬមន្ត្រីជំនាញនោះ លោកនឹងផ្តល់ជូនទៅវិញនូវបច្ចេកទេស និងពូជត្រីយកទៅចិញ្ចឹមដោយមិនគិតកម្រៃឡើយ។
លោកបានបន្តទៀតថា ការកាប់បំផ្លាញព្រៃលិចទឹកទន្ទ្រានតំបន់អភិរក្សវាជាចំណែកមួយធ្វើឲ្យពូជត្រីថយចុះផងដែរ ព្រោះការបំផ្លាញជម្រកឬទីតាំងសម្រាប់បង្កកំណើតរបស់វាទៅហើយ ដូច្នេះព្រៃលិចទឹកមានសារៈសំខាន់ណាស់ សម្រាប់ត្រីពងកូន ហើយប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ គឺជាចំណុចមួយកាន់តែគ្រោះថ្នាក់បំផុតដល់ធន់ធានមច្ឆាជាតិយើង ឧទាហ៍ឧបករណ៍ប្រភេទស្បៃមុងចាប់ទាំងមេទាំកូនតូចទើបញាស់ ទាំងពងរសាត់តាមទឹកឬសំពុអទឹក រីឯឧបករណ៍ឆក់អាតូចងាប់អស់ អាធំបើចាប់មិនទាន់ក៏ខូចខានពងព្រោះរបួសត្រូវភ្លើងឆក់នោះ ដូច្នេះបងប្អូនមិនត្រូវនេសាទបែបនេះទេ ដើម្បីយើងទាំងអស់គ្នា ។
ជាមួយគ្នានោះលោកប្រធានសហគមន៍នេសាទឃុំក្រាំងយ៉ូវ ហ៊ុត ផា បានលើកឡើងថា បច្ចុប្បន្ននៅក្នុងមូលដ្ឋានរបស់លោកនៅតែមានជនខិលខូចលួចចូលចាប់ត្រីក្នុងដែនអភិរក្សពូជមេត្រី និងប្រើប្រា
ស់ឧបករណ៍ល្មើសច្បាប់ ពិសេសឆក់ និងស្បៃមុង តែម្តង ប៉ុន្តែ បន្ទាប់ពីវគ្គផ្សព្វផ្សាយនេះ សង្ឃឹមថាប្រ ជាពលរដ្ឋនឹងកាន់តែយល់ដឹង ហើយបោះបង់ឧបករណ៍នេសាទខុសច្បាប់ ប្តូរយក
បច្ចេកទេស និងពូជត្រីយកទៅចិញ្ចឹម និងរួមគ្នាថែរក្សាតំបន់អភិរក្ស ឱ្យបានគង់វង់ ដើម្បីជាប្រ
យោជន៍រួមទាំងអស់គ្នា។
ដោយឡែកលោកប្រធានសហគមន៍នេសាទស្រុកលើកដែកក៏បានលើកឡើងស្រដៀងគ្នានេះដែរ និងសូមឲ្យមានការសហការរវាងកម្លាំងប្រដាប់អាវុធស្រុកទាំងអស់ បើកម្លាំង១ជំនាញមិនអាចទប់ស្កាត់បានទេ ទាល់យើងរួមទាំងអស់គ្នា៕ធ.ដ