កម្លាំងចម្រុះខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងថ្នាំញៀន នៅគោលដៅត្រួតពិនិត្យ និងពង្រឹងច្បាប់ចរាចរណ៍

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ដើម្បីពង្រឹង និងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកតាមការណែនាំរបស់លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានដាក់គោលដៅត្រួត្យពិនិត្យ និងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ស្រាប់តែមានសង្ស័យម្នាក់រួម និងថ្នាំញៀនប្រភេទក្រាមសថ្លាមួយកញ្ចប់ថង់តូច បានឆ្លងកាត់ រួចកម្លាំងជំនាញក៏ធ្វើការឃាត់ខ្លួនតែម្ដង កាលពីវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវ១០១៩ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ សឿន សីហា អាយុ១៨ ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅក្នុងការដ្ឋានសំណង់ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ មន្ត្រីនគរបាលបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យជិះម៉ូតូមួយគ្រឿងម៉ាកឌ្រឹមសង់ពណ៌ខ្មៅពាក់ស្លាកលេខ ប.មានជ័យ1D-3127 ធ្វើដំណើរឆ្លងកាត់ គោលដៅត្រួតពិនិត្យ ច្បាប់ចរាចរណ៍ដោយជិះម៉ូតូពីជើងមកត្បូង ពេលនោះកម្លាំងសមត្ថកិច្ចឃើញជិះម៉ូតូគ្មានពាក់មួកសុវត្តិភាព និងមិនមានកញ្ច្រក់ត្រឹមត្រូវក៏ហៅត្រួតពិនិត្យ ស្រាប់តែប្រទះឃើញ មានថ្នាំញៀនប្រភេទក្រាមសថ្លាមួយកញ្ចប់កាន់នៅដៃខាងឆ្វេងសមត្ថកិច្ចក៏ឃាត់ខ្លួនតែម្តង។

ក្រោយពីឃាត់ខ្លួនបាន ជនសង្ស័យរួមជាមួយវត្ថុតាង សមត្ថកិច្ចនាំទៅផ្នែកជំនាញ អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner