ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រារព្ធ ទិវាគ្រូបង្រៀនលើកទី២៦ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ ។
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ ចំពោះ លោកគ្រូ អ្នកគ្រូបង្រៀនទាំងអស់នៅទូទាំងព្រះរាជាណាចក្រ កម្ពុជា ដែលបានខិតខំពង្រឹងសមត្ថភាព របស់ខ្លួន និងចូលរួមបំពេញតួនាទីប្រកបដោយមនសិការវិជ្ជាជីវៈ និងស្មារតី ទទួលខុសត្រូវខ្ពស់។
ឯកឧត្តមរដ្ឋ មន្ត្រី បានលើកឡើងថា បើគ្មានការ រួមចំណែកពីគ្រូបង្រៀនទេ ក្រសួងក៏មិនអាចអនុវត្តកំណែទម្រង់ សាលា រៀន ឆ្ពោះទៅរកឧត្តមភាពបានដែរ ហើយការប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀននាថ្ងៃនេះគឺ ដើម្បីបង្ហាញឱ្យ កាន់ តែច្បាស់នូវតួនាទីដ៏សំខាន់របស់គ្រូបង្រៀន ក្នុងការធ្វើបរិវត្តកម្មអ្នកសិក្សាប្រកបដោយសក្តានុពល។ កម្ពុជា រំពឹងទុកថា គ្រូបង្រៀននៅកម្ពុជានឹងត្រូវទទួលបានការជឿទុកចិត្ត និងការទទួល ស្គាល់ ថាជា «អ្នកផលិត ចំណេះ ដឹង អ្នកអនុវត្តពិតប្រាកដនៅកម្រិតសាលារៀន និងជាដៃគូសម្រាប់ កែលម្អ គោល នយោ បាយ»។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អមជាមួយការប្រារព្ធទិវាគ្រូបង្រៀននេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏តែងរៀបចំពិព័រណ៍ពាក់ព័ន្ធការអប់រំ និងរៀបចំការប្រកួតប្រជែងការតែងកំណាព្យ និងស្មូតផងដែរ។
នៅឆ្នាំ២០២៣នេះ យោងតាមក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញហើយ ម្ចាស់ជ័យលាភីលេខ១ ដល់លេខ៣ ផ្នែងតែងនិពន្ធពានរង្វាន់ «សម្ដេចព្រះសង្ឃរាជ ជួន ណាត» និងស្មូតកំណាព្យ ពានរង្វាន់ «ព្រះ ភិរម្យភាសាអ៊ូ ហៅ ង៉ុយ»។
ជ័យលាភី ផ្នែកខាងតែងនិពន្ធ លេខ១ បានទៅលើបេក្ខជន វង្ស សុភាជ ជាគ្រូបង្រៀនមកពីវិទ្យាល័យមេសាង ខេត្តព្រៃវែង, ជ័យលាភីលេខ២ បេក្ខជន ប៉េង សំរិទ្ធ ជាគ្រូបង្រៀនមកពីវិទ្យាល័យគូប ខេត្តបន្ទាយមានជ័យ និងជ័យលាភីលេខ៣ បានទៅបេក្ខជន សុខ រិទ្ធី ជាគ្រូបង្រៀនមកពីវិទ្យាល័យស្រែកាច់ ខេត្តកំពង់ឆ្នាំង។
រីឯផ្នែកស្មូតកំណាព្យវិញម្ចាស់ជ័យលាភីលេខ១ បានទៅលើបេក្ខនារី ផាង ពិសី ជាគ្រូបង្រៀនមកពី សាលា បឋម សិក្សាវត្ដថ្មី ខេត្ដកណ្ដាល, ជ័យលាភីលេខ២ បានទៅលើបេក្ខនារី សេង សោភា ជាគ្រូបង្រៀនមក ពី វិទ្យា ល័យព្រះមុនីវង្ស ខេត្តបាត់ដំបង និងជ័យលាភីលេខ៣ នារី សារិទ្ធ ដាវៀន ជាគ្រូបង្រៀនមកពីសាលា បឋម សិក្សា ស្វាយជោ ខេត្តព្រៃវែង។
ម្ចាស់ជ័យលាភីផ្នែកតែងនិពន្ធ និងស្មូតកំណាព្យនេះ នឹងត្រូវសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ពានរង្វាន់ជួយពួកគេផងដែរ៕
ដោយ ៖ វណ្ណលុក