ជនជាតិចិន ស្រវឹងស្រាបើករថយន្តហាយឡែនឌ័របុករទេះអេតចាយប៉ើងជាង២០ម៉ែត្ររងរបួសធ្ងន់ស្រាល៣នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ជនជាតិចិនស្រវឹងស្រាបើករថយន្តបុករ៉ឺម៉ក សណ្តោងរើសអេតចាយបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្រាលពីរនាក់ ហើយរថយន្តព្យាយាមបើករត់ ប្រមាណជាង២០០ម៉ែត្រ រថយន្តបើកមិនរួចត្រូវបាន សមត្ថកិច្ចឃាត់បានភ្លាមៗ ផងដែរ បង្កឲ្យ មានការភ្ញាក់ផ្អើល កាលវេលម៉ោង២និង ៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្ដោយ ផ្លូវ  បេតុងច្រកចូល ខ្លោងទ្វារវត្តសំរោងអណ្ដែតទល់មុខផ្ទះ សំណាក់ ធ្វីន ភូមិក្រុងថ្មី សង្កាត់ គោក ឃ្លៀង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាក ហាយឡេនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2Q-2735 បើកបរដោយ បុរសជនជាតិចិន២នាក់ ក្នុង ទិសដៅពីកើត។ ចំណែក ម៉ូតូ រ៉ឺម៉ក សណ្តោង រើសអេតចាយ ម៉ូតូ សង់កូរ៉េ រួមដំណើរគ្នា ៣នាក់ ឪពុកនិងកូន ២នាក់បើក ក្នុង ទិសដៅ ពីលិច ទៅកើត បញ្ជាស់ទិសគ្នា ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បាននិយាយប្រាប់ថានៅ មុនពេល កើតហេតុគេឃើញ ជនរងគ្រោះជានាក់ដើររើស អេតចាយ ដែលទើបនឹងមកមិនទាន់បានរើសផងក៏ ស្រាប់តែឃើញ រថយន្តម៉ាក ហាយឡេនឌ័រ មួយគ្រឿងដោយដឹងថាជា ជនជាតិចិន មានគ្នា២នាក់បើកក្នុង ទិសដៅពីកើត​ ក្នុងស្ថានភាព ស្រវឹងហើយ បើកបរក្នុងល្បឿនយ៉ាងបន្ទាប់មករថយន្ត បង្កបាន រ៉េចង្កូត ទៅផ្នែក ខាងឆ្វេងហើយ បុករ៉ឺម៉ក សណ្តោង រើស អេតចាយ បណ្តាល ឲ្យបុកប៉ើងប្រមាណជាង២០ម៉ែត្របណ្តាលឲ្យ ជន រងគ្រោះ រងរបួសធន់ម្នាក់ និង ស្រាល ៣នាក់ ។

ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេល ភ្លាមៗនោះជនរងគ្រោះទាំង ៣នាក់ ត្រូវបាន រថយន្ត សាមុយ ឯកជន បានដឹក ជនរងគ្រោះ ទៅសង្គ្រោះភ្លាមៗ ផងដែរចំណែកឯរថយន្ត បង្ក ដែលជាជនជាតិចិន ខាងលើ បានព្យាយាម បើករត់ បានប្រមាណ ជាង ២រយ ម៉ែត្រ  ដោយរថយន្ត បែកធុងទឹកបើកទៅមុខមិនរួចហើយ សមត្ថកិច្ច ឃាតខ្លួនបានភ្លាម ៗ ផងដែរ ។

ក្រោយ ពេល កើតហេតុ សមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយករថយន្តបង្ក និងតៃកុងរថយន្តជនជាតិ២នាក់ និងរម៉ករទេះអេតចាយរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner