ជនជាតិបរទេសម្នាក់មានជំងឺប្រចាំកាយដេកស្លាប់ លើកាំជណ្តើរ ផ្ទះជួលមួយកន្លែងក្នុងខណ្ឌដូនពេញ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសជនជាតិញ៉ូសេលេនម្នាក់មានជំងឺប្រចាំកាយជាប់ខ្លួនបានដេកស្លាប់នៅលើកាំជណ្តើរផ្ទះជួលមួយកន្លែង បង្កឲ្យមានការផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្តដាឆ្នាំ២០១៩ ស្ថិតចំណុចផ្ទះជួលមួយកន្លែង ខាងក្រោយផ្ទះលេខ២៨ ផ្លូវដឿងហេម កែងនិងផ្លូវ១៩ ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។

ជនរងគ្រោះមានឈ្មោះ ចន ភេទប្រុស អាយុ៥៨ឆ្មាំ មុខរបរគ្រូបង្រៀន វិទ្យាស្ថានអន្តរហ្វីប អាមេ៉រិចកាំង មានស្រុកកំណើនៅប្រទេសញូសេលេន។តាមប្រភពពីសាច់ញាត្តិជនរងគ្រោះបានឲ្យដឹងថាជនរងគ្រោះមានជំងឹសសៃប្រសាធយូឆ្នាំមកហើយ ហើយមុនកើតហេតុនៅថ្ងៃអាទិត្យ ២១កក្តាដា ជនរងគ្រោះបានលេបថ្នាំអស់ចំនួន៦០គ្រាប់បន្ទាប់មកក៏សន្កប់ស្តូកស្តឹងត្រូវបានស្ត្រីជាប្រពន្ធបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ ឯកជនមួយកន្លែង។

ប្រភពដដែរបានបន្តទៀតថាក្រោយពីបានគ្រូពេទ្យជួយសង្គ្រោះរួចហើយជនរងគ្រោះក៏ធូស្បើយជាធម្មតារួច ចក៏បានត្រឡប់មកកន្លែងស្នាក់វិញ លុះដល់ម៉ោងកើតហេតុរូបគាត់ក៏បានប្រះឃើញជនរងគ្រោះដេកស្លាប់នៅ និងកាំជណ្តើរផ្លូវចេញចូលផ្ទះជួល បាត់ទៅហើយដោយមិនថាជនរងគ្រោះស្លាប់នៅពេលណានោះទេទើបរូបគាត់ស្រែកឆោឡោលផ្អើលដល់ប្រជាពលរដ្ឋចុះមកមើល រួចបានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យនៅ និងកន្លែងកើតហេតុ។

ចំពោះករណីខាងលើនេះនៅមិនទាន់ដឹងថាជនរងគ្រោះស្លាប់ដោយសាគាំងបេះដូងរីលេបថ្នាំហួសកំរិតនោះទេ។ បច្ចុប្បន្នជនរងគ្រោះរងចាំសមត្ថកិច្ចធ្វើកុសល្យវិច័យរួចប្រគល់សពជូនសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner