លោក បៃដិន ប្រកាសនឹងបន្តសាងសង់ជញ្ជាំងព្រំដែនរវាងអាមេរិក-ម៉ិកស៊ិក ដែលជាគោលនយោបាយរបស់លោក ត្រាំ

វ៉ាស៊ីនតោន៖ មេដឹកនាំអាមេរិក នៅថ្ងៃទី៦ ខែតុលានេះ បានការពារផែនការពង្រីកការសាងសង់ជញ្ជាំងព្រំដែនជាមួយប្រទេសម៉ិកស៊ិក ដើម្បីទប់ស្កាត់លំហូរជនចំណាកស្រុក ដោយនិយាយថា លោកមិនគិតថា របាំងបែបនេះមានប្រសិទ្ធភាពទេ ប៉ុន្តែថា គាត់ត្រូវបានចងដោយច្បាប់នៃរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា រដ្ឋបាលលោក ត្រាំ បានប្រើប្រាស់ថវិកាយ៉ាងច្រើនដើម្បីធ្វើនូវអ្វីដែលខ្លួនយល់ឃើញថា ជារឿងត្រឹមត្រូវ… ខ្ញុំមិនអាចបញ្ឈប់រឿងនោះបានទេ។ លោក បៃដិន បាននិយាយយ៉ាងដូច្នេះថា លុយត្រូវបានសភាអាមេរិកអនុម័តយកទៅសាងសង់ជញ្ជាំងព្រំដែនរវាងអាមេរិក និងម៉ិកស៊ិក ស្ថិតក្រោមការដឹកនាំរបស់លោក ត្រាំ ក្នុងឆ្នាំ២០១៩ ហើយចាប់តាំងពីពេលនោះមក សមាជិកសភាបានបដិសេធការអំពាវនាវរបស់លោក ក្នុងការរៀបចំមូលនិធិនេះឡើងវិញ។

នៅពេលត្រូវបានសាកសួរថាតើគាត់គិតថា ជញ្ជាំងព្រំដែននេះមានប្រសិទ្ធភាពដែរឬទេ? លោក បៃដិន បានឆ្លើយយ៉ាងសាមញ្ញថា «គ្មានទេ»។
គួរបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យរបស់លោក បៃដិន បានសន្យាក្នុងអំឡុងពេលប្រកួតប្រជែងនៅសេតវិមានជាមួយលោក ត្រាំ ក្នុងឆ្នាំ២០២០ថា គាត់នឹងបោះបង់ចោលគោលនយោបាយ ដែលគណបក្សសាធារណរដ្ឋបានចុះហត្ថលេខា ហើយនឹងមិនសាងសង់ជញ្ជាំងព្រំដែនទៀតទេ។

ប៉ុន្តែនាយកដ្ឋានសន្តិសុខមាតុភូមិផ្ទាល់ខ្លួនរបស់លោក បៃដិន កាលពីថ្ងៃព្រហស្បតិ៍ទី៥ ខែតុលានេះ បានប្រកាសពីការសាងសង់ផ្នែកថ្មីមួយនៅភាគខាងត្បូងរដ្ឋតិចសាស់ ដើម្បីដោះស្រាយតម្រូវការធ្ងន់ធ្ងរ និងជាបន្ទាន់ ខណៈដែលជនចំណាកស្រុកឆ្លងកាត់កើនឡើងខ្លាំង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner