វិទ្យាល័យឬស្សីកែវ បន្តឈរកំពូលតារាងដោយយកឈ្នះ ក្រុមសាលាវេស្ទឡាញ ៥ទល់០ នៅ សប្តាហ៍ទី៦
វិទ្យាល័យឬស្សីកែវ បន្តឈរកំពូលតារាងដោយយកឈ្នះ ក្រុមសាលាវេស្ទឡាញ ៥ទល់០ នៅ ក្នុង សប្តាហ៍ទី៦ ខណៈក្រុមម្ចាស់ផ្ទះវិទ្យាល័យច្បារអំពៅ ចាញ់ក្រុមវិទ្យាល័យ ជា ស៊ីម សាមគ្គី ១ទល់៣ ឈរលេខ៣ ក្នុងតារាងបណ្តោះអាសន្ន នៃការប្រកួតបាល់ទាត់ជ្រើសរើសជើងឯក វិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ។
ឆ្លងកាត់៦ប្រកួត ក្រុមវិទ្យាល័យឬស្សីកែវ ឈរកំពូលតារាង ដោយមាន១៨ពិន្ទុ ដោយឆ្លង កាត់ ៦ ប្រកួត ឈ្នះទាំង៦ លេខ២ ក្រុមវិទ្យាល័យឥន្រ្ទទេវី ដោយ៥ប្រកួត ឈ្នះ៤ ស្មើរ១ មាន១៣ពិន្ទុ លេខ ៣ ក្រុមវិទ្យាល័យ ជា ស៊ីម សាមគ្គី ដោយ៦ប្រកួត ឈ្នះ៤ ស្មើរ១ ចាញ់១ មាន១៣ពិន្ទុ ចំនែក ឯ វិទ្យាល័យ ចាក់អង្រែ ៥ប្រកួតចាញ់ទាំង៥សូន្យពិន្ទុ នៅបាតតារាង ។ ចំពោះការប្រកួតថ្ងៃស្អែក ក្រុម វិទ្យាល័យបឹងត្របែក ប៉ះ ក្រុម វិទ្យាល័យ ស៊ីសុវត្តិ នៅទីលានវិទ្យាល័យបឹងត្របែក និងក្រុម វិទ្យាល័យ ឥន្រ្ទទេវី ប៉ះ ក្រុមវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ នៅទីលានវិទ្យាល័យច្បារអំពៅ វេលាម៉ោង ១៥:៣០ នាទីដូចគ្នា ។
គួររំលឹកថា ពានបាល់ទាត់វិទ្យាល័យ លើកទី១ បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សហព័ន្ធ យុវជន កម្ពុជារាជធានីភ្នំពេញ និងសមាគមក្លឹបបាល់ទាត់បឹងកេត ក្នុងគោលបំណងរួមចំណែកលើក កម្ពស់ វិស័យកីឡាបាល់ទាត់ នៅព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែមានសកម្មភាពរស់រវើក និងរីក ចំរើន កាន់តែប្រសើរខ្លាំងក្លាបន្ថែមទៀត សំដៅបណ្ដុះស្មារតីស្រឡាញ់កីឡាសុខភាពជៀសឆ្ងាយ ពីគ្រឿង ញៀន សម្រិតសម្រាំងធនធានកីឡាករបន្តវេន ព្រមទាំងរឹតចំណងមិត្តភាពសាមគ្គីភាព និងកិច្ច សហប្រតិបត្តិការ ក្នុងចំណោមសិស្សានុសិស្សតាមវិទ្យាល័យនានា ទាំងគ្រឹះស្ថានអប់រំ ចំណេះទូទៅរដ្ឋ និងឯកជន ។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ជ្រើសរើស ជើងឯក វិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ទទួល បានការឧបត្ថម្ភធំពីក្រុមហ៊ុន Cambodia Airways និងក្រុមហ៊ុនភេសជ្ជៈ POCARI SWEAT និងមានសហការផ្សាយផ្ទាល់ពីអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ ៕