លោក ថេង សុថុល ព្រមានបញ្ជូនឈ្មោះមន្ត្រីរដ្ឋបាលខណ្ឌចំការមនរូបណា ដែលមិនកែប្រែឥរិយាបថចូលរួមសហការគ្នាធ្វេីការ ទៅឱ្យអភិបាលរាជធានី ដេីម្បីធ្វេីការពិន័យរដ្ឋបាល

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ មានប្រសាសន៍ព្រមានមន្ត្រីក្រោមឱវាទរដ្ឋបាលខណ្ឌចំការមនរបស់លោក ថេង សុថុល អភិបាលខណ្ឌចំការមន ធ្វើឡើងនៅក្នុងកិច្ចប្រជុំ គណៈបញ្ចាការឯកភាពខណ្ឌចំការមន ដែលមានអាជ្ញាធរពាក់ព័ន្ធចូលរួម កាលពីរសៀលថ្ងៃទី២៥  ខែកក្តដា ឆ្នាំ២០១៩ ។

ក្នុងកិច្ចប្រជុំនេះ លោកអភិបាល បានប្រាប់ឱ្យមន្ត្រីក្រោមឱវាទ ឱ្យកែរប្រែឥរិយាបថ ក្នុងការចុះសហការគ្នាធ្វេីការ ពាក់ព័ន្ធនឹងការងារសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍នៅក្នុងមូលដ្ឋានខណ្ឌ ។

លោក ថេង សុថុល បានបន្ថែមថា ប្រសិនបេីនៅតែមិនផ្លាស់ប្តូរឥរិយាបថ ក្នុងការចូលរួមសកម្មភាពការងាររបស់ខណ្ឌ លោកនឹងបញ្ជូនឈ្មោះទៅអោយឯ,ឧ អភិបាលរាជធានី ដេីម្បីធ្វេីការពិន័យរដ្ឋបាល ។

លោក ថេង  សុថុល បានលេីកឡេីងត្រង់ៗចំពោះមុខក្នុងអង្គប្រជុំថា កន្លងមក លោក  លោកស្រី ជាអភិបាលរងខណ្ឌ ខ្វះការចូលរួមជាមួយអាជ្ញាធរក្នុងមូលដ្ឋាន ក្នុងការងារមួយចំនួនដូចជា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ ជាពិសេស ការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅពេលយប់ ។

លោកអភិបាលខណ្ឌ កន្លងមក បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា គណៈបញ្ជាការឯកភាពខណ្ឌ មិនដកថយទេ ទោះជាជួបនូវបញ្ហាប្រឈមយ៉ាងណាក៍ដោយ ក៍ត្រូវចាត់វិធានការរដ្ឋបាលដែរ មិនមានការយោគយល់ទេ ព្រោះរដ្ឋបាលខណ្ឌ បានជូនដំណឹងរួចហើយដែរ ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ ក៏បានណែនាំអោយលោក  លោកស្រី ជាចៅសង្កាត់ និងមន្ត្រីជំនាញ ត្រូវយកចិត្តទុកដាក់លើការងារសណ្តាប់ធ្នាប់បន្ថែមទៀត ។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំប្រចាំខែរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ឯ,ឧ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានជំរុញអោយអាជ្ញាធរពាក់ព័ន្ធ បន្តដាក់គោលដៅរត្រួតពិនិត្យនៅពេលយប់ ក្នុងមូលដ្ឋានខណ្ឌទាំង១៤ ដេីម្បីធ្វេីការត្រួតពិនិត្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ដែលមិនពាក់មួកសុវត្ថិភាព និងពិនិត្យរកសារធាតុញៀន និងជាតិស្រវឹង ចំពោះអ្នកបើកបររថយន្តធុនធំ និងព្រូរថយន្តផងដែរ  ដេីម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ អោយនៅកម្រិតទាបបំផុត ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner