អបអរសាទរខួប ១ឆ្នាំ នៃដំណើរការផ្សារទំនើបកូនខ្មែរដំបូងគេនៅកម្ពុជា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដោយបានវិនិយោគទុនរហូតដល់ជាង ៣០០លានដុល្លារ
(ភ្នំពេញ)៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានរៀបចំពិធីអបអរសាទរ ក្នុងឱកាសខួប១ឆ្នាំនៃដំណើរការផ្សារទំនើបកូនខ្មែរដំបូងគេនៅកម្ពុជា ជាមួយនឹងការផ្តល់ជូនពិសេសដល់អតិថិជន ក្រោមវត្តមាន លោកជំទាវ អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកនៃក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង, លោកជំទាវ តែ សុវណ្ណី សហស្ថាបនិក និង ជាអគ្គនាយិការពហុពាណិជ្ជកម្ម ក្រុមហ៊ុន ជីប ម៉ុង, លោកជំទាវ លី សុខឆេង សហស្ថាបនិក និងជាអគ្គនាយិកា ក្រុមហ៊ុន ជីប ម៉ុង រីថេល ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន ជីប ម៉ុង រីថេល នាល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ។

ក្នុងឱកាសនោះ លោកជំទាវ លី សុខឆេង អគ្គនាយិកានៃក្រុមហ៊ុន ជីប ម៉ុង រីថេល បានថ្លែងថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានវិនិយោគទុនរហូតដល់ជាង ៣០០លាន ដុល្លារ ហើយមិនត្រឹមតែជាផ្សារទំនើបប៉ុណ្ណោះទេ តែជាសិល្បៈដ៏អស្ចារ្យមួយដែលយើងបានបង្ហាញពិភពលោកអោយបានឃើញ និងស្គាល់ពីប្រទេសកម្ពុជា ព្រមជាមួយនឹងការរចនាស្ថាបត្យកម្មយ៉ាងប្រណិត និងបច្ចេកវិទ្យាចុងក្រោយបង្អស់ ត្រឹមរយៈពេលត្រឹមតែ១ឆ្នាំ ហើយយើងក៏បាននាំមកនូវផលិតផលម៉ាកយីហោល្បីៗលំដាប់ពិភពលោក ជាច្រើនដូចជា Zara, H&M, Paul Smith, Jaspal, Karl Lagerfeld ព្រមទាំងភោជនីយដ្ឋានល្បីៗរួមមាន Paradise_ Dynasty, Jumbo Seafood, Yuzu Suki, Nice to Meat You, -ល- Mastercraft និងហាងជាច្រើនទៀត ជាពិសេសនោះគឺកន្លែងកំសាន្តទំនើប និង ដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍ (Neo Go-Kart និង កន្លែងកំសាន្តជាច្រើនទៀតសម្រាប់មនុស្សគ្រប់ រ័យដូចជា Legend Cinema By IZE, Supper Doozii និង Neo Game Oasis។

លោកជំទាវ លី សុខឆេង សង្ឃឹមយ៉ាងមោះមុតថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នឹងបន្តការគាំទ្រ និងទុកចិត្តពីអតិថិជនជាតិ និងអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា ជាមួយការបន្តខិតខំនាំយកបទពិសោធន៍ នៃការទិញទំនិញ ការទទួលទានអាហារ និងការកំសាន្តកម្រិតអន្តរជាតិ មិនអោយចាញ់បរទេសឡើយ ។

ជាមួយការអបអរសាទរនេះ ក្រុមហ៊ុនក៏បានប្រកាសពីរង្វាន់ធំ MEGA 1 Year ដោយមហាជនបានឃើញនូវការបើកប្រអប់កាដូដ៏ធំពីសំណាក់ថ្នាក់ដឹកនាំ គឺជារថយន្តម៉ាកទំនើប Mitsubishi Xpander ដ៏ថ្មីស្រឡាង១គ្រឿង មិនធ្លាប់មានផ្សារទំនើបណាមានមកពីមុន ។
គួរបញ្ជាក់ផងដែរថាក្នុងខួបគំរប់១ឆ្នាំនៃផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល អតិថិជននឹងមានឱកាស ឈ្នះរង្វាន់ដ៏ធំគឺរថយន្តសេរីថ្មីម៉ាក Mitsubishi ដ៏ថ្មីស្រឡាង ១គ្រឿងដែលមិន ធ្លាប់មានផ្សារទំនើបណា ហ៊ានផ្តល់ជូនពីមុនមក គឺមានតែនៅផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គា ម៉ល តែប៉ុណ្ណោះ។ រួមជាមួយប្រូម៉ូ សិនរហូតដល់ ៧០% ពីហាងប្រេនល្បីៗជាច្រើន។ មិនត្រឹមតែប៉ុណ្ណឹងទេរាល់វិក័យប័ត្រដែលបានចំណាយ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល របស់អតិថិជនបូកបញ្ចូលគ្នា ចាប់ពី៥០ដុល្លារឡើងទៅក្នុងថ្ងៃ តែមួយលោកអ្នកនឹងទទួលបានកាតកោសផ្សងសំណាងមួយភ្លាមៗដែលរង្វាន់មានដូចជា៖ មួកការពារ, កាតាប, ធុងទឹកកក, កួយ និងរង្វាន់ជាច្រើនទៀត ជាពិសេសទៅទៀតនោះចំណេញគុណនឹង៣រាល់ចុង សន្លឹកកាតកោស ផ្សងសំណាងដែលបានបំពេញឈ្មោះនឹងពត៌មាននោះក៏មានជាការចាប់ឆ្នោតផ្សង សំណាង ដែលរង្វាន់មានដូចជា៖ រថយន្ត Mitsubishi,ទូរស័ព្ទទំនើប iPhone 15 Pro Max, ទូទឹកកក, Air pod សេរីថ្មី, ម៉ាស៊ីនអាំងស្ងួត, ប៉ាស JBL, ប័ណ្ណទឹកប្រាក់ និងរង្វាន់ពិសេសជាច្រើនផ្សេងទៀតថែមទៀត ៕
ដោយ / គ្រី សម្បត្តិ