ក្រសួងបរិស្ថាន ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្សាយរបស់វិទ្យុបារាំង (RFI) អំពីករណីការឈូសឆាយផ្លូវចូលក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រង

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន មានកិត្តិយសសូមជម្រាបជូនសាធារណជន បណ្តាញសារព័ត៌មានជាតិ និងអន្តរ- ជាតិឱ្យបានជ្រាបថា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ វិទ្យុបារាំងអន្តរជាតិ (RFI) បានផ្សាយអំពី ករណីជនមិនស្គាល់មុខធ្វើការឈូសឆាយផ្លូវចូលក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្ត- ក្រចេះ និងខេត្តស្ទឹងត្រែង ផ្អែកលើរូបភាពផ្កាយរណបមិនបានបញ្ជាក់កាលបរិច្ឆេទ ជាហេតុធ្វើឲ្យសាធា- រណៈជនមានការយល់ច្រឡំថា ជាករណីកំពុងតែកើតមានឡើងថ្មីៗនៅក្នុងតំបន់នោះ។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងបរិស្ថានសូមធ្វើការបញ្ជាក់ថា មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត បានធ្វើការល្បាតជាប់ជាប្រចាំនៅក្នុងតំបន់នោះ មិនបានជួបប្រទះនូវសកម្មភាពឈូសឆាយផ្លូវថ្មីចូលទៅ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រខាងលើទេ។ ចំពោះផ្លូវដែលព័ត៌មាន RFI បានផ្សាយ គឺជា ករណីដែលក្រុមការងារពង្រឹងការអនុវត្តច្បាប់ បានបង្ក្រាបនិងចងក្រងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ក្រចេះ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ តាមរយៈសំណុំរឿងលេខ០២០/២៣ បស្ថក្រច ដែលបច្ចុប្បន្នចៅក្រមស៊ើបសួរកំពុងចាត់ការតាមនីតិវិធី។

ក្រសួងបរិស្ថានសូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបផងដែរថា រាល់សកម្មភាពបទល្មើស កាប់បំផ្លាញព្រៃឈើ បំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងដែនសមត្ថកិច្ចក្រសួងបរិស្ថានគ្រប់គ្រង គឺត្រូវបាន ចាត់វិធានការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធី មិនមានការលើកលែងឡើយ។

អាស្រ័យហេតុនេះ សូមសាធារណជន បណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបជា ព័ត៌មាន ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner