តុលាការកំពូលមីយ៉ាន់ម៉ា ច្រានចោលបណ្តឹងឧទ្ធរណ៍ របស់លោកស្រី អ៊ុង សានស៊ូជី

ណៃពិដោ: ប្រព័ន្ធ ផ្សព្វផ្សាយ ក្នុងស្រុក មីយ៉ាន់ម៉ា បាន រាយការណ៍ ថា តុលាការ កំពូល មីយ៉ាន់ម៉ា បាន ច្រាន ចោល បណ្ដឹងឧទ្ធរណ៍ របស់ លោកស្រី អ៊ុង សាន ស៊ូជី ដែល ប្រឆាំង នឹង ការ កាត់ ទោស ឱ្យ លោក ស្រី ជាប់ ពន្ធនាគារ ពី បទ អំ ពើ ពុក រលួយ ចំនួន ៦ ករណី ។ នេះ បើ តាម ការ ចុះ ផ្សាយ បន្ត របស់ ទីភ្នាក់ងារ សារព័ត៌មាន រ៉យទ័រ ។

លោកស្រី ស៊ូជី ដែល ជាប់ ឃុំ ខ្លួន ចាប់ តាំង ពី យោធា បាន ផ្តួល រំលំ រដ្ឋាភិបាល ជាប់ ឆ្នោត របស់ លោក ស្រី ក្នុង រដ្ឋ ប្រហារ ឆ្នាំ ២០២១ មក នោះ ត្រូវ ប្រឈម នឹង ការ ជាប់ ពន្ធនាគារ រយៈ ពេល ២៧ ឆ្នាំ បន្ទាប់ ពី រដ្ឋាភិបាល យោធា លើក លែង ទោស ឱ្យ ៥ ឆ្នាំ ។ លោក ស្រី កំពុងដាក់ បណ្ដឹង លើ ការ កាត់ ទោស ជា ច្រើន ករណី រាប់ ចាប់ តាំ ង ពី បទ ក្បត់ ជាតិ និង អំពើ ពុក រលួយ ផ្សេង ៗ ដោយ លោក ស្រី បាន បដិសេធ រាល់ ការ ធ្វើ ខុស ។

ជុំ វិញ ការ ច្រាន ចោល បណ្ដឹង ឧទ្ធរណ៍របស់ លោក ស្រី ស៊ូជី រដ្ឋាភិបាល យោធា មីយ៉ាន់ម៉ា មិន ទាន់ ចេញ ប្រតិ កម្ម យ៉ាង ណា នៅ ឡើយ ទេ ។

គួរ បញ្ជាក់ ថា មីយ៉ាន់ម៉ា ធ្លាក់ ចូល ទៅ ក្នុង ភាព ចលាចល ចា ប់ តាំង ពី រដ្ឋ ប្រហារ បាន កើត ឡើង ដែល បង្ក បាន ជា ចលនា តស៊ូ ប្រឆាំង និង ការ បង្រ្កាប ពី ក្រុម ក្រុម យោធា ផ្សេង ៗ ដោយ បន្សល់ ទុក នូវ ការ ចាប់ ខ្លួន និង ការ សម្លាប់ ជន ស៊ីវិល រាប់ លាន នាក់ ។ រដ្ឋាភិបាល ក្រៅ ប្រទេសជា ច្រើន រួម ទាំង នៅ អាស៊ាន បាន អំពាវ នាវ ឱ្យ មា ន ការ ដោះ លែង លោក ស្រី ស៊ូជី ដោយ ឥត លក្ខខណ្ឌ រួម ជាមួយ នឹង អ្នក ទោស នយោបាយ រាប់ ពាន់ នាក់ ផ្សេង ទៀត ។

ការ ច្រាន ចោល បណ្ដឹង ឧទ្ធរណ៍លើក នេះ ធ្វើ ឡើង បន្ទាប់ ពី តុលាការ ដដែល បាន បាន ច្រាន ចោល បណ្តឹង ឧទ្ធ រណ៍ ចំនួន ៥ របស់ លោក ស្រី ស៊ូជី កាល ពី ខែ សីហា ដោយ បណ្ដឹង ទាំង នោះ រាប់ បញ្ជូល ទាំង បទ ចោទ រួម មាន ការ នាំ ចូល និង កាន់ កាប់អេកូម ដោយ ខុស ច្បាប់ ការ បះ បោរ និង ការ រំលោភ លើ ការ រឹត បន្តឹង កូវីដ១៩ ជា ដើម ។

កាល ពី ដើម ខែ សីហា ផង ដែរ រដ្ឋាភិបាល យោធា មីយ៉ាន់ម៉ា បាន ផ្តល់ ការ លើ កលែង ទោស មួយ ចំនួនដល់ លោក ស្រី ស៊ូជី ដែល បន្ថយ ទោស ចំនួន ៥ ឆ្នាំ ។ ប៉ុន្តែ ទង្វើ នេះ នៅ តែ រង ការ រិះ គន់ ថា គ្មាន ន័យ អ្វី ទាំង អស់ ៕ ប្រែសម្រួល: ហួន ឌីណា

ads banner