នគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

  ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក អ៊ុ រតនា នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលើបានឲ្យដឹងនៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងរបស់លោកបានធ្វើការល្បាតក្នុងភូមិសាស្ត្រ ក៏បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ពាក់ព័ន្ធនឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន៖
     លោកនាយប៉ុស្ដិ៍បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើបានធ្វើឡើងកាលពីវេលា ម៉ោង ១៣:០០នាទី ថ្ងៃ ព្រហស្បតិ៍ ៩រោច  ខែ អាសាឍ  ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣  ត្រូវនឹងថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៩ នៅចំណុចក្នុងសំណង់មិនរាបរយ ផ្លូវ ៦០ម៉ែត្រ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើខណ្ឌ មានជ័យ រាជធានី ភ្នំពេញ ។
    លោកនាយប៉ុស្ដិ៍បានឲ្យដឹងទៀងថា  ជនសង្ស័យ ២នាក់ដែលត្រូវឃាត់ខ្លួនរួមមាន ៖ ទី១/ ឈ្មោះ ប៊ុនថង ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅ មិនពិតប្រាកដ  ។ ទី២/ឈ្មោះ លឹមស្រីមេីន ភេទស្រីអាយុ ២៤ឆ្នាំមុខរបរមិនពិត ទីលំនៅ មិនពិតប្រាកដ ។
    ចំណែកវត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)  ចំនួន ០២ កញ្ចប់ថង់តូច  ។
     បច្ចុប្បន្ននេះ ជនសង្ស័យប្រុសស្រីទាំង២នាក់ខាងលើ រួមជាមួយនិងវត្ថុតាង កំពុងឃាត់ខ្លួន និងរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំកសាងសំណុំចាត់ការបន្តតាមនីតិវិធី ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner